ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន គាំទ្រសកម្មភាពមនុស្សធម៌ ផ្តល់ក្តីស្រឡាញ់ តាមវប្បធម៌នៃការចែករំលែក
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការគាំទ្រចំពោះរសកម្មភាពមនុស្សធម៌ ពិសេសផ្តល់ក្តីស្រឡាញ់ តាមវប្បធម៌នៃការចែករំលែកនេះបន្តជួយ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក។

លោកជំទាវ ថ្លែងបែបនេះខណៈអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបរបររើសសំរាមចំនួន ២៨៣គ្រួសារ មកពីខណ្ឌដង្កោ ក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី១២ នាព្រឹកថ្ងៃ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅសាលាសង្កាត់ជើងឯក រាជធានីភ្នំពេញ។
កម្មវិធីថ្ងៃនេះ ដំណើការទៅបានក្រោមជំនួយឧបត្ថម្ភដោយ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធីចង្ក្រានសប្បុរស និង លោកជំទាវ ឈីវ ភិរម្យ រួមជាមួយ ក្រុមហ៊ុន CP Cambodia, ហាង ធូបកាហ្វេ, ហាង ខយ, ចុងភៅការ សេង ហុកហេង និងសប្បុរសជនជាច្រើនទៀត ដែលបានញ៉ាំងឲ្យកម្មិវធីនេះដំណើរការទៅយ៉ាងរលូន និងប្រកបដោយ ភាពស្និទ្ធស្នាល និងរស់រាយរាក់ទាក់ជាទីបំផុត។

លោក លី ច័ន្ទតុលា បានថ្លែងនូវការអរគុណសន្តិភាព អរគុណសម្តេចតេជោ បានស្នើឲ្យមាតា បិតាគ្រប់ត្រូវបញ្ចូនកូនទៅចូលរៀនឲ្យបានគ្រប់គ្រប់ៗគ្នា និងធ្វើការចែករំលែកបន្តដល់អ្នកដែលខ្វះខាតជាងខ្លួន ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំមកនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។
លោកជំទាវបានបន្តទៀតថា តាមរយៈ នៃការចែករំលែកធនធាន នៅក្នុងថ្ងៃនេះគឺជាការកសាងនូវអំពើល្អ ដោយបានបង្ហាញនូវក្តីស្រឡាញ់ ការយកចិត្តទុកដាក់ នឹងជួយឲ្យកុមារដែលនៅក្នុងបន្ទុកមានការលូតលាស់ល្អ ជាពិសេស គឺបញ្ញា ស្មារតី និងចំណេះដឹង ។

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋក្នុងកម្មវិធី ត្រូវ បន្តអនុវត្តន៍គឺ ទី១ បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិឌ្ឍន៍ជាតិ ។ ទី២ ចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ ១៩ និងជំងឺឆ្លងផ្សេងៗផងដែរ ។ ទី៣ បានស្នើឲ្យ លោក លី ច័ន្ទតុលានិងភរិយា រួមជាមួយសប្បុរសជនដទៃ បន្ត សកម្មភាពមនុស្សធម៌ និងជាការចែករំលែកនូវក្តីស្រឡាញ់ តាមវប្បធម៌នៃការចែករំលែកនេះបន្តជួយ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក ៕ វិមាន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


