ព័ត៌មានជាតិ
ក្រសួងតម្រូវឲ្យអ្នកនាំចេញទំនិញទៅអង់គ្លេសត្រូវមកសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញដើម្បីទទួលបានអនុគ្រោះពន្ធ
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានណែនាំដល់ ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់A បញ្ជាក់នូវដើមកំណើតទំនិញរបស់ខ្លួន ដើម្បីទទួលបាននូវការអនុគ្រោះពន្ធពីចក្រភពអង់គ្លេសចាប់ពីថ្ងៃទី១ ខែកមរា ឆ្នាំ២០២១ខាងមុខតទៅ។
នេះជាការកំណត់របស់អង់គ្លេសដែលត្រូវឱ្យអ្នកនាំចូលទំនិញពីកម្ពុជាទាំងអស់ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញរបស់ខ្លួន បន្ទាប់ពីអង់គ្លេសបានចាកចេញពីសហគមអឺរ៉ុប។
យោងតាមសរចក្តីជួនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលទើបទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា ការតម្រូវឲ្យមកសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់A ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានជូនព័ត៌មានអំពីការផ្តល់ការអនុគ្រោះពន្ធ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានប្រទេសអភិវឌ្ឍន៍តិចតួចផងដែរកាលពីពេលថ្មីៗនេះ។
បើតាមក្រសួងពាណិជ្ជកម្ម ផលិតករ ឬអ្នកនាំចេញទាំងអស់អាចមកសុំ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធអនឡាញដើម្បីអាចនាំចេញទំនិញគ្រប់ប្រភេទទៅប្រទេសអង់គ្លេស ដោយរួចពន្ធ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា នាយកដ្ឋាននាំចេញ នាំចូល និងតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស នៃអគ្គនាយកដ្ឋានសេវាកម្ម ក្រសួងពាណិជ្ជកម្ម ត្រូវត្រួតពិនិត្យ តាមដានការអនុវត្តអនុលោមភាពវិធានដើមកំណើតទំនិញ និងនីតិវិធីប្រតិបត្តិនៃការការបញ្ជាក់ដើមកំណើតទំនិញសម្រាប់នាំចេញទៅកាន់ប្រទេសអង់គ្លេស៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


