Connect with us

ព័ត៌មានជាតិ

កំណាត់​ផ្លូវ​ចាក់​បេតុង​ជុំវិញ​ផ្សារ​បាន​លុង​កំពុង​និង​ស្ថាបនា

បានផុស

នៅ

រតនគិរី ៖ អាជ្ញាធរខេត្ត​បានរៀបចំ​សាងសង់​ប្រព័ន្ធ​លូ​តាម​ដង​ផ្លូវ​ជុំវិញ​ផ្សារ​បាន​លុង​ដើម្បី​រំដោះ​ទឹក ខណៈ​ឆ្នាំកន្លងមក ពេល​ចូល​រដូវវស្សា​ម្តងៗ ភ្លៀង​បាន​ធ្លាក់​ជោកជាំ​បង្ក​ការលំបាក​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ដល់​ប្រជាពលរដ្ឋ​។ និង​សាង់សង់​ផ្លូវ​បេតុង​សម្រួល​ដល់​ការធ្វើដំណើរ​ឲ្យ​បាន​មាន​ភាពរលូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របតាម​ដំណាក់​កាលដែល​ប្រជាពលរដ្ឋ​ចង់បាន​ផង​នោះ ការអភិវឌ្ឍន៍​កសាង ប្រព័ន្ធ​លូរ ផ្លូវ​បេតុង គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត កាន់តែ​ប្រសើរឡើង​។ ផ្លូវ​គមនាគមន៍​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ខេត្ត និង​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​គ្នា​លឿន​រហ័ស ជាពិសេស​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ ចូល​មកលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តរតនគិរី ដែលជា​ខេត្ត​មួយ​ដាច់ស្រយាល​ពី​រាជធានី​ភ្នំពេញ និង​មាន​ព្រំប្រទល់​ជាប់​និង​ប្រទេស​វៀតណាម​ផងដែរ​។

​យោងតាម​របាយការណ៍​ពី​រដ្ឋបាល​សាលាខេត្ត​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២២ នេះ រដ្ឋបាលខេត្ត​មាន​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង និង​រៀបចំ​ប្រព័ន្ធ​ដាក់លូ ព្រមទាំង​រៀបចំ​កា​រ៉ួ​ឡា​អម​សងខាង​ផ្លូវ​ជុំវិញ​ផ្សារ​បាន​លុង ស្ថិតនៅ​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ដែលមាន​ចំនួន​៤​ខ្សែ​ជុំវិញ​ផ្សារ លើ​កំណាត់​ផ្លូវ​លេខ​៤១.៤៣.៦៦ (​ពី​ខាងកើត ខាងត្បូង និង​ខាងលិច​ផ្សារ​បាន​លុង​) ដែលមាន​ប្រវែង​៧៦០​ម៉ែត្រ មាន​ទទឹងផ្លូវ​១៤​ម៉ែត្រ និង​ផ្លូ​ង​លេខ​២៧ ផ្លូវ​ចូល​ពី​ខាងជើង​ផ្សារ មាន​ប្រវែង​៧០​ម៉ែត្រ ដែលមាន​ទទឹង​២១​ម៉ែត្រ សរុប​១២.១១០​ម៉ែត្រការ៉េ ដែល​ផ្លូវ​បេតុង​ទាំងនេះ មាន​កម្រាស ០.១៥​ម៉ែត្រ​។

​របាយការណ៍​បាន​បញ្ជាក់​ទៀតថា ក្រៅពី​ការសាងសង់​ផ្លូវ​បេតុង គឺមាន​រៀបចំ​ដាក់លូ​មូល​ដែលមាន​មុខកាត់​០.៨​ម៉ែត្រ សរុប​ប្រវែង ១.៦០៥​ម៉ែត្រ រួមជាមួយ​នឹង​ការរៀបចំ​ការ៉ូឡា អម​សងខាង​ផ្លូវ​លើផ្លូវ​ទាំង​៤​ខ្សែ​នោះ សរុប​ប្រវែង ១.០៣០​ម៉ែត្រការ៉េ អស់​ថវិកា​សរុប​ចំនួន ៦.៦៩០,០០​លាន​រៀល​។ ហើយ​ការសាងសង់​កំណាត់​ផ្លូវ​ចាក់​បេតុង​ជុំវិញ​ផ្សារ​នេះ ឯកឧត្តម អភិបាលខេត្ត​ព​ន្លឿ​ន​ឲ្យ​ក្រុមបច្ចេកទេស​សាងសង់​ធ្វើយ៉ាងណា​ឲ្យ​ហើយ​នៅមុន​ចូលឆ្នាំថ្មី​នាពេល​ខាងមុខនេះ​។

លោកស្រី ជិន សុវណ្ណ ដែលជា​អាជីវករ​លក់ដូរ​គ្រឿង​ទេស​នៅ​ខាងកើត​ផ្សារ​បាន​លុង​បាន​លើកឡើងថា ពួកគាត់​ត្រេកអរ​និង​សប្បាយ​ចិត្តបាន​ផ្លូវ​ចាក់​បេតុង​នាពេល​ឆាប់ៗ​នេះ ដោយសារ​ភ្ញៀវ​ចេញចូល​ស្រួល​ក្នុងការ​ធ្វើដំណើរ ឬ​ដឹកទំនិញ​ចុះ​ទៅតាម​បណ្តា​ស្រុក​ឆ្ងាយៗ​។​

​លោកស្រី​បន្តថា គាត់​បាន​អរគុណ​ដល់​ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ដែល​ឯកឧត្តម​បាន​សម្រួល​ផ្លូវ​នៅ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង ដែល​កន្លងមក​ពិបាក​ក្នុងការ​ចេញចូល​ក្នុង​ផ្សារ ដោយសារ​មាន​ជង្ហុក​ច្រើន​និង​មាន​ភក់​ផង​នោះ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម