ព័ត៌មានជាតិ
គម្រោងដាក់លូប្រអប់ធំៗ នៅខណ្ឌសែនសុខ សម្រេចជាង ៧៥០ ម៉ែត្រ និងតៀមចាក់បេតុងឆ្អឹងដែកឡើងវិញ
គម្រោងដាក់លូប្រអប់ធំៗ ទទឹង ២,៥ ម៉ែត្រ ១ ខ្សែ មានប្រវែងសរុបជាង ១ ៦០០ ម៉ែត្រ របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សម្រេចដាក់លូបានប្រមាណជាង ៧៥០ ម៉ែត្រ និងត្រៀមចាក់បេតុងឆ្អឹងដែកឡើងវិញ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌសែនសុខ បានបញ្ជាក់ថា ការងារដាក់ប្រព័ន្ធលូប្រអប់ធំ ១ ខ្សែ នៅលើកំណាត់ផ្លូវ ឌួង ងៀប ២ ចាប់ពីកែងផ្លូវប្រឡាយបារាំង ដល់កែងផ្លូវលេខ ២០០៤ សម្រេចបានប្រមាណជាង ៧៥០ ម៉ែត្រ ក្នុងប្រវែងសរុប ១ ៦០០ ម៉ែត្រ និងត្រៀមចាក់បេតុងឆ្អឹងដែកឡើងវិញ បន្ទាប់ពីធ្វើការជីកដាក់ប្រព័ន្ធលូមានទំហំធំ ដើម្បីរំដោះការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងសាលាខណ្ឌសែនសុខ បានសំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានអនុវត្តការងារ ទៅដល់ សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗ ឲ្យបានត្រឹមត្រូវ។ បន្ថែមនេះ ចំពោះអ្នកធ្វើដំណើរនៅលើដងផ្លូវ ឌួង ងៀប ២ សូមមេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមឲ្យមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីពលរដ្ឋធ្វើដំណើរបានស្រួល និងសុវត្ថិភាពខ្ពស់៕
អត្ថបទ ៖ ម៉េង







-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


