ព័ត៌មានជាតិ
ភូមិក្តីតាកុយ ដែលជាតំបន់អភិវឌ្ឍន៍បែរជារងការលិចលង់ ខណៈនេះទទួលបានលូបង្ហូរទឹកខ្នាតធំ
ភ្នំពេញ ៖ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានទីតាំងជាប់បុរីប៉េង ហួត បឹងស្នោ ដែលធ្លាប់តែរងការលិចលង់ដោយជំនន់ស្ទើររាប់ប្រាំង រាប់វស្សាខណៈនេះបានទទួលប្រព័ន្ធលូបង្ហូរទឹកខ្នាតធំហើយ។

យោងតាមប្រភពពីលោកស្រី យន់ផល ចៅសង្កាត់វាលស្បូវ បានប្រាប់ថា នៅថ្ងៃទី៨ខែមករានេះ លោកស្រីបានចុះពិនិត្យមើលការស្ថាបនាជីកដាក់ប្រព័ន្ធលូបង្ហូរទឹកខ្នាតធំស្ថិតក្នុងភូមិក្តីតាកុយជាប់និងបុរីប៉េង ហួត ដែលធ្លាប់តែរងដោយជំនន់ទឹកភ្លៀងក៏ព្រោះតែភូមិនេះស្ថិតនៅតំបន់វាលទំនាប(ដូចក្នុងបឹង)នៅពេលដែលទីតាំងបុរីប៉េង ហួត និងផ្លូវជាតិលេខ១ដែលអមសង្ខាងគឺមានកំពស់ខ្ពស់ជាងហើយនៅពេលភ្លៀងធ្លាក់ម្តងៗត្រូវរងការលិចលង់រហូតដល់អាជ្ញាធរដាក់ម៉ាស៊ីនបូមទឹកខ្នាតធំដាក់បូមចូលមកក្នុងលូរបស់ផ្លូវជាតិលេខ១រាប់ខែមកនេះ។

ក្នុងនោះលោកស្រី ចៅសង្កាត់វាលស្បូវក៏បានសំដែងការដឹងគុណដល់លោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅដែលបានខិតខំនាំយកម៉ាស៊ីនបូមទឹកមកដាក់បូមនិងបន្តជីកដាក់លូបង្ហូរទឹកដើម្បីរំដោះទឹកចេញកុំឲ្យលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

គួររំលឹកពីដើមមកភូមិក្តីតាកុយនេះមិនដែលរងការលិចលង់រាប់ប្រាំងរាប់វស្សានោះទេ។ ប៉ុន្តែដោយប្រទេសជាតិមានការអភិវឌ្ឍន៍ក៏ដូចជា បុរីប៉េង ហួត ដែលជាបុរីដ៏ទំនើបក្នុងរាជធានីចាប់ផ្តើមសាងសង់អគារខ្ពស់ៗធ្វើតំបន់ក្បែរៗក្លាយទៅជាវាលទំនាបបង្កឲ្យលិចលង់ដីភូមិតែម្តង៕
ដោយ ៖ នរា



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


