ព័ត៌មានជាតិ
អាចារ្យធំនិយាយពីការចាក់សាក់ ប្រវត្តិរាប់ពាន់ឆ្នាំ មានអត្ថន័យផ្សេងៗគ្នា
ការចាក់សាក់ គឺមានតាំងពីសម័យបុរាណកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប៉ុន្តែអាចផ្លាស់ប្តូរទៅតាមបរិបទនៃសង្គម ដោយសារការសាក់បានក្លាយជាសិល្បៈមួយនៃការតុបតែងលំអរខ្លួនកាន់តែមានភាពទាក់ទាញរបស់យុវវ័យ មនុស្សគ្រប់ស្រទាប់វណ្ណៈ មិនថាប្រុស ឬស្រីទេនោះទេ។ ការសាក់រូបអ្វីម្យ៉ាងនៅលើរាងកាយ មិនមែនអាក្រក់ឡើយ គេមានបង្កប់នៅអន្តន័យផ្សេងគ្នានៃរូប។ តែក្នុងនោះក៏មានមតិរិះគន់មួយចំនួនថា ឲ្យតែអ្នកមានស្នាមសាក់សុទ្ធតែជាអ្នកលេង មិនល្អ ឬមានធ្វើអំពើអ្វីជាដើម។
អាចារ្យធំ បានឲ្យ«កម្ពុជាថ្មី» ដឹងតាមរយៈប្រព័ន្ធតេឡេក្រាមថា ចាស់ពីដើមបានសាក់ជាជំនឿអាគមបារមី ជាប់លាប់របស់មនុស្សខ្មែរតាំងពីសម័យបុរាណ សម័យមហានគររហូតមកដល់បច្ចុប្បន្នភាព ទោះបីនាសម័យមុនមានកើតសង្គ្រាមណាមួយក៏ដោយ ប៉ុន្តែនៅសម័យនេះមិនអាចបាត់បង់ការសាក់នេះះបានដែរ ព្រោះវាបានផ្សារភ្ជាប់ជាមួយមនុស្សខ្មែរគ្រប់ជំនាន់មកហើយ។
«សាក់ទី១មានជំនឿថា នឹងញាំងខ្លួនឯងឲ្យក្លាយជាវិសេសជនណាមួយ មានយ័ន្តដើម្បីការពារឃុំគ្រងវាជាផ្លូវចិត្តមួយ។ ទី២ អបីយជំនឿដែលតពីដូនតាមកនោះ សាក់ដើម្បីបានគង់វង្សស្ថិតស្ថេរ ក្នុងនាមជាមរតកវប្បធម៏ខ្មែរកុំឲ្យបាត់ដានទៅ ថែររក្សាឲ្យគង់ និងបង្ហាញទៅឲ្យមហាជនទូទៅឬក៏ជាតិសាស្រ្តដទៃ តាមរយះពណ៌សម្បុរ អត្ថសញ្ញាណតាមរយៈការសាក់លើខ្លួន បួកជាមួយយ័ន្តបុរាណនោះ»។ លោកអាចារ្យធំ បានបន្ថែមបែបនេះ។
ពាក់ព័ន្ធការសាក់យ័ន្តបានដិតដាមជាមួយផ្នត់គំនិតខ្មែររាប់ពាន់ឆ្នាំមកហើយ។ យ័ន្តទាំងអស់ត្រូវបានឧប្បត្តិកដោយអាគមគាថា បាលីដែលអ្នកប្រាជ្ញជំនាន់ចាស់លោកបានចងក្រងនៅក្នុងបរិបទនៃសម័យកាលនីមួយៗ។ យ័ន្តខ្លះប្រើសម្រាប់មេត្តាមហានិយម យ័ន្តស្នេហ៏ យ័ន្តខ្លះសម្រាប់ការពារខ្លួន បញ្ជៀសអំពីអាវុធផ្សេងៗពីសត្រូវ ព្រូញ ស្នា ធ្នូ។ យ័ន្តខ្លះទៀតជាយ័ន្តស្បែកគង់ដែលគេគិតថាកាប់មិនមុត តាមអត្ថន័យផ្សេងគ្នាទៅតាមប្រភេទ។
អាចារ្យធំ បានលើកឡើងទៀតថា បច្ចុប្បន្នយុវវ័យមួយចំនួនសាក់យ័ន្តគិតថាជាសិល្បៈ។ យ័ន្ត ៥ ជួរដែលថៃគេកាត់មកហៅថាយ័ន្តហាថែវ យ័ន្តមហាកម្រើក យ័ន្តប្រាំទិស មានន័យដូចម្តេច ពួកគេមិនបានដឹង តែចាក់ដោយសារមើលឃើញតារាហូលីហ្វូត អេន ជេលីណា សាក់យ័ន្ត ៥ ជួរស្អាត នោះមានទំនោរ ជោរតាមគ្នា តែមិនបានដឹងពីអត្ថន័យនៃរូបយ័ន្តនីមួយៗ។
បន្ថែមពីនេះ ចំពោះផ្នត់គំនិតមហាជនមួយចំនួនតូចដែលបានគិតថា មនុស្សមានសាក់សុទ្ធតែអ្នកលេង មនុស្សមិនល្អនោះ អាចារ្យធំបាននិយាយថា« គាត់បាននិយាយមកជាង ១០ ឆ្នាំហើយពីបញ្ហាមួយនេះ ខ្ញុំថាជាផ្នត់គំនិតអវិជ្ជមាន និងអាចមេរោគមួយដែលជ្រៀតជ្រែកចូលក្នុងសង្គមខ្មែរមួយធ្វើឲ្យយើងកើតមានគំនិតស្អប់ខ្ពើមនៅមរតនៅបុព្វការីជន វាយតម្លៃមនុស្សតែសំបកក្រៅ ដោយមើលតែសំបកសៀវភៅរហែកវាយតម្លៃដល់ខ្លឹមសារនៅក្នុងសៀវភៅ ដូច្នេះយើងមិនអាចទាយមនុស្សត្រឹមសំបកក្រៅថាល្អឬអាក្រក់នោះទេ»។ ទន្ទឹមនេះ អាចារ្យធំ បានគូសបញ្ជាក់ថា មិនមែនត្រឹមតែយ័ន្តទេ រហូតមាននៅពាក្យខ្លះៗ «កុំរៀនចាប៉ី ប្រយ័ត្នខ្វាក់ភ្នែក គួរទៅរៀនហ្គីតា កុំផ្លុំខ្លុយប្រយ័ត្នសុំទាន ទៅផ្លុំសាក់សូហ្វូនបានកាលីប ទៅចុចតាខេអាហ្នឹងក្រ ទៅចុចអ័កបានកាលីបមានទីផ្សារ»។
អាចារ្យធំ លើកឡើងទៀតថា បើទោះបីអ្នកណាមានគំនិតល្អ ឬមិនល្អ វិជ្ជមានឬអវិជ្ជមានទាក់ទងទៅនឹងសិល្បៈនៃការសាក់រូប ជាសិទ្ធិរបស់បុគ្គល។ តែសូមឲ្យមានការថ្លឹងថ្លែងបែងចែកឲ្យបានច្បាស់លាស់អំពីរឿងរួមជាចេនារបស់បុគ្គលណាម្នាក់ ដែលចង់ដែលរក្សាអភិរក្ខនៅយ័ន្ត និងចេនាមួយណាផ្សេងទៀត។
បច្ចុប្បន្ននេះ សិល្បៈនៃការសាក់រូបបានក្លាយជាការពេញនិយមខ្លាំង សម្រាប់មនុស្សទូទៅនៅលើពិភពលោក។ ការសាក់រូបនៅលើផ្នែកផ្សេងៗនៃរាងកាយ ការសាក់រូបមានគ្រប់ម៉ូត គ្រប់ប្រភេទទៅតាមតែការកម្មងចង់បានរបស់យុវវ័យ។
អាចារ្យធំបានបញ្ជាក់ថា ជំនាញសាក់នេះអាចត្រូវបានរៀនពីជំនាន់មួយទៅជំនាន់មួយតាមរយៈព្រះសង្ឃ ឬគ្រូមន្តអាគមហើយភាពស្អាតអាស្រ័យលើការរចនានៃអ្នកចាក់សាក់។ ប៉ុន្តែអ្នកចាក់សាក់ខ្លះមិនចេះសូត្រប្រោះព្រំមន្តអាគមទេ។
ការចាក់សាក់យ័ន្តត្រូវបានគេជឿថានឹងការពារបានតាំងពីគ្រាប់កាំភ្លើងរហូតដល់ខ្មោចព្រាយបិសាច ការសាក់ដោយការប្រសិទ្ធិ ឬបញ្ចុះមន្តអាគមក្នុងការការពារខ្លួនពីអំពើរអាប ធ្មបផ្សេងៗ អាស្រ័យទៅលើប្រភេទយ័ន្តនីមួយៗ។
អាចារ្យធំបានលើកទឹកចិត្តដល់មនុស្សខ្មែរថា «បើចង់សាក់អ្វីក៏សាក់ទៅព្រោះជាសិល្បៈ ប៉ុន្តែសុំសាក់ឲ្យចំណេញសាក់ឲ្យមើលមកឃើញថាវាយកជាការបាន ដោយមិនត្រូវសាក់រូប កាំភ្លើង រូបកំបិត ពូថៅ ពាក្យពេចន៍ណាដែលឆ្គាំឆ្គង ប្តូរមកសាក់ជារូបយ័ន្តបុរាណ ឲ្យចំជាយ័ន្តបុរាណ សាក់ជារូបអប្សរា ល្ខោនខោល អង្គវត្ត ប្រាសាទបាយ័ន្ត ព្រោះកូណាអង្គជ័យវរ្ម័នទី៧ រូបផែនទីខ្មែរ អក្ខរក្រមនៃភាសារខ្មែរ កុំឲ្យគេមើលមកសាក់ដែរតែប្រលាក់ជារឿងគ្មានប្រយោជន៍»៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
កីឡា៣ ថ្ងៃ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ