ព័ត៌មានជាតិ
សៀវភៅគន្លឹះសំខាន់ៗសម្រាប់ភ្នាក់ងារអចលនទ្រព្យ ដាក់លក់ប្រមូលថវិកាជួយសិស្ស និស្សិតក្រីក្រឱ្យមានលទ្ធភាពរៀនបន្ត
សៀវភៅគន្លឹះសំខាន់ៗសម្រាប់ភ្នាក់ងារអចទ្រព្យ មានកម្រាស់ជាង ៣០០ ទំព័រ ជាស្នាដៃនិពន្ធរបស់លោកឧកញ៉ា ម៉ាន់ ច័ន្ធឌី បានសម្ពោធដាក់លក់នៅលើទីផ្សារ ដើម្បីប្រមូលថវិកាទៅជួយដល់សិស្ស និស្សិត ក្រីក្រ និង មន្ទីរពេទ្យនានា ដូចជា មន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យនៅខេត្តសៀមរាប ជាដើម។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី នាយកក្រុមហ៊ុន lQl បានរៀបរាប់ថា ការសម្ពោធសៀវភៅនេះ លក់សៀវភៅនេះ គឺយកចំណូលទៅជួយដល់កុមារក្រីក្រ សិស្សនិស្សិត ដែលមានជីវភាពខ្វះខាត ដើម្បីបានអាហាររូបករណ៍ទៅរៀនបន្តទៀត។
លោកឧកញ៉ាបញ្ជាក់ទៀតថា «សៀវភៅនេះ យើងបោះពុម្ព លើកទីមួយចំនួន ១០០០ ក្បាល។ តម្លៃ១ក្បាល 27$។ ហើយសៀវភៅនេះ សរសេរប្រើរយៈពេលពី ២ឆ្នាំទៅ៣ ឆ្នាំ ទម្រាំកែឡើងវិញ ក្នុងមួយថ្ងៃខ្ញុំ ឆ្លៀតសរសេរពីកន្លះម៉ោងទៅ១ម៉ោង»។

ជាមួយគ្នានេះ កញ្ញា ខេង សាលីន ជាគ្រូបង្រៀននៅវិទ្យាល័យវាលពង្ស បង្រៀនភាសាអង់គ្លេស នៅស្រុកឧដុង្គបានលើកឡើងថា កញ្ញាមានការចាប់អារម្មណ៍ក្រោយពីមានការផ្សព្វផ្សាយ អំពីដំណឹងនៃការបើកសម្ពោធលក់សៀវភៅនេះ ដោយសារថវិកា ដែលទិញសៀវភៅ ត្រូវបានយកទៅជួយដល់សិស្ស និស្សិត និងកុមារក្រី ដែលកំពុងខ្វះខាត ជាពិសេសជួយដល់មន្ទីរពេទ្យផងដែរ។«ខ្ញុំបានទិញសៀវភៅនេះ ក៏ដូចជាបាន ជួយដល់កុមារកំព្រា និង សិស្សានុសិស្ស ដែលក្រីក្រគ្មានលទ្ធភាពបន្តការសិក្សា ជាពិសេសនៅមន្ទីរពេទ្យនានា ដែលរង់ចាំការជួយសង្គ្រោះដល់ពួកគេ»។

លោក សុធា ក៏ជាគ្រូបង្រៀនភាសាអង់គ្លេសនៅស្រុកឧដុង្គ បាននិយាយថា សៀវភៅគន្លឹះសំខាន់ៗសម្រាប់ភ្នាក់ងារអចទ្រព្យ មិនត្រឹមតែផ្តល់ចំណេះដឹងដល់បងប្អូន ដែលចង់ចេះផ្នែកអចលនទ្រព្យប៉ុណ្ណោះទេ សៀវភៅនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ ជួយដល់ជនក្រីក្រ ជាពិសេសកុមារ និងសិស្ស និស្សិតផងដែរ។
លោកបន្ថែមថា «សៀវភៅនេះ ជានីតិវិធី និងយុទ្ធសាស្ត្រមួយ ក្នុងការគ្រប់គ្រងស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗ និងបានជួយបង្រៀនដល់ ខ្ញុំក៏ដូចជាយុវជន ជំនាន់ក្រោយឲ្យមានចំណេះដឹងក្នុងការគ្រប់គ្រង និងពង្រីកចំណេះដឹងដល់យុវជនយើងជំនាន់ក្រោយ ជាពិសេសបានលុយ ក្នុងការលក់សៀវភៅ ដើម្បីជួយដល់សង្គមយើង មួយចំណែកទៀតផង»៕ អត្ថបទ៖ រុងរឿង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


