ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីមួយទៀតរកឃើញវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបានប្រកាសពីការរកឃើញករណីដំបូងនៃជំងឺកូវីដក្លាយពូជប្រភេទថ្មីដែលត្រូវបានកំណត់សញ្ញាណដំបូងនៅក្នុងចក្រភពអង់គ្លេស ។
អាជ្ញាធរសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា ជនជាតិកូរ៉េខាងត្បូង ៣ នាក់ដែលបានវិលត្រឡប់មកពីចក្រភពអង់គ្លេសកាលពីសប្តាហ៍មុនបានធ្វើតេស្តវិជ្ជមានជំងឺកូវីដក្លាយពូជប្រភេទថ្មី ។ នេះបើយោងតាមសារព័ត៌មាន Yonhap បានរាយការណ៍ ។

អាជ្ញាធរកូរ៉េខាងត្បូងក៏កំពុងធ្វើការស៊ើបអង្កេតផងដែរថាតើបុរសចំណាស់ម្នាក់ដែលទើបនឹងត្រឡប់មកពីចក្រភពអង់គ្លេសហើយបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ជាប់ទាក់ទងនឹងជំងឺកូវីដក្លាយពូជប្រភេទថ្មីឬក៏អត់ ខណៈសមាជិកគ្រួសារ ២ នាក់របស់គាត់ក៏បានឆ្លងវីរុសនេះ ហើយប្រពន្ធរបស់គាត់កំពុងរង់ចាំលទ្ធផលតេស្ត ។
ទន្ទឹមនឹងនេះដែរប្រទេសកូរ៉េខាងត្បួងបានរាយការណ៍ថាមានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៨០៨ ករណី ក្នុងនោះមានការឆ្លងក្នុងស្រុកចំនួន ៧៨៧ ករណីដែលធ្វើឲ្យចំនួនឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៥៧,៦៨០ ករណី និងមានអ្នកស្លាប់ចំនួន ៨១៩ នាក់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ជប៉ុនរកឃើញករណីឆ្លងជំងឺកូវីដក្លាយពូជប្រភេទថ្មី បន្ថែម
ចុចអាន ៖ បើអ្នកមានប្រតិកម្មក្រោយចាក់វ៉ាក់សាំងកូវីដ តើអ្នកណានឹងផ្តល់សំណង ក្រុមហ៊ុនឬរដ្ឋាភិបាល?

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន