ព័ត៌មានជាតិ
ប្រធានសាលាដំបូងខេត្តស្វាយរៀង និងព្រះរាជអាជ្ញានាំយកទេយ្យទានប្រគេនព្រះសង្ឃគង់វត្តប្រជុំអង្គ

(ខេត្ដស្វាយរៀង)៖ លោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ដស្វាយរៀង និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២ បាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនទៅវេប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា នៅវត្តប្រជុំអង្គ ស្ថិតនៅក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង នៅថ្ងៃបិណ្ឌវេនទី១០នេះ។

ពិធីភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ ដែលប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាបុណ្យធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ្រ។ ពីថ្ងៃ០១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌឬ ភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។

ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខកខាន តាំងពីបុរាណកាលមក។ ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវបានរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យអនុញ្ញាតឲ្យប្រារព្ធធ្វើឡើយ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ ក្រោយថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់សាសនាទាំងអស់ បានរស់រានឡើងវិញ ក្រៅពីធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យថែមទៀតនោះគឺប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការគោរពប្រណិបត្តិទៅតាមជំនឿសាសនារៀងៗខ្លួនរហូតដល់ពេលបច្ចុប្បន្ន៕ ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


