Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីធនធានទឹក​ចុះពិនិត្យស្ថានភាពទឹក​ និងដាក់ផែនការឱ្យជួសជុលប្រព័ន្ធ​ធារាសាស្ត្រនៅតំបន់ភាគពាយព្យ​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​លោក លឹម គានហោ ​នៅថ្ងៃទី ២៣ ខែកញ្ញា ២០២២នេះ ​បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្តាខេត្តភាគខេត្តពាយព្យប្រទេស នៅតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការដឹកនាំក្រុមការងារ​ដើម្បីចុះពិនិត្យ ​និងវាយតម្លៃស្ថានភាពជំនន់ នៅតំបន់ទំនាបជុំវិញបឹង​ទន្លេសាប ដែលជំនន់ទាំង០២ប្រភេទ កើតឡើងដោយភ្លៀងធ្លាក់ខ្លាំង (Flash Flood) និងដោយ​បរិមាណភ្លៀងធ្លាក់ជាប់រដឹកជាច្រើនថ្ងៃ ( Over Flow )។

ម្យ៉ាងទៀតការចុះពិនិត្យស្ថានភាពទឹកនេះ ដើម្បីត្រួតពិនិត្យ និងមានវិធានការជាយុទ្ធសាស្រ្ត ដែលអាចអនុវត្តក្នុងរយះពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីបញ្ជៀសនូវការលិចលង់នានា ដែលតែងតេកើតមានឡើងជាយថាហេតុ។

ជាក់ស្តែងចាប់តាំងពីដើមរដូវវស្សារឆ្នាំនេះក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយ មានទាំងសម្ភារៈ គ្រឿងចក្រ និងកម្លាំងមន្រ្តីប្រចាំការនៅគ្រប់មុខព្រួញរាជធានី-ខេត្ត ដើម្បីត្រៀមអន្តរាគមន៍​ឲ្យបាន​ទាន់ពេលវេលា។

ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តីក៏បានដាក់ផែនការ និងណែនាំឲ្យជួសជុលជាបន្ទាន់ផងដែរនូវប្រព័ន្ធ​ធារាសាស្ត្រណាដែលខូតខាតដោយជំនន់បន្ទាប់ពីទឹកចាប់ផ្តើមស្រកភ្លាមៗ បើពុំនោះគឺមិនអាច​ធានា​ខ្ចប់ទុករក្សាទឹកគ្រប់គ្រាន់ ដើម្បីបម្រើដល់ការបង្កបង្កើនផល និងទឹកប្រើប្រាស់ក្នុងជីវភាព​ប្រចាំ​ថ្ងៃ នារដូវប្រាំងខាងមុខនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម