កីឡា
ក្ដីស្រឡាញ់ចំបាប់ខ្លាំង លោក ព្រិន ពៅ តស៊ូបង្ហាត់សិស្សឲ្យបន្តវេននៅស្រុមភូមិ
គ្រូបង្ហាត់ចំបាប់ជើងចាស់មកពីខេត្តពោធិ៍សាត់ ព្រិន ពៅ ដែលចិត្តស្រឡាញ់ទើបជំរុញឲ្យលោកតែបន្តបង្ហាត់សិស្ស បណ្ដុះធនធាន ក្រៅពីការងារធ្វើស្រែចម្ការ។

លោក ព្រិន ពៅ
លោក ព្រិន ពៅ បានឲ្យដឹងថា ចំពោះកីឡាចំបាប់នេះលោកស្រឡាញ់ចូលចិត្តខ្លាំង បើទោះជារវល់ការងារធ្វើស្រែចម្ការយ៉ាងណាក្ដី។ ប្រសិនបើលោកមិនឆ្លៀតបង្ហាត់ក្មេងៗជំនាន់ក្រោយទេ កីឡាចំបាប់នៅតំបន់លោកនោះអាចនឹងបាត់បង់ និងមិនមានធនធានសម្រាប់បន្ត។

ក្លឹបមកពីពោធិ៍សាត់
គ្រូបង្ហាត់ពោរពេញដោយបទពិសោធខាងលើបន្ថែមទៀតថា កីឡាចំបាប់នេះមានការពេញនិយមខ្លាំងនៅស្រុកកណ្ដៀង ពោលឲ្យតែមានបុណ្យទានពិសេស បុណ្យកឋិនទាន រាល់ឆ្នាំ ប្រជាពលរដ្ឋតែងតែប្រជុំគ្នាប្រកួតសាកល្បងសមត្ថភាពគ្នា។ ដូច្នេះហើយទើបលោកជាប់ចិត្ត និងជាទម្លាប់ប្រពៃណីមួយដែលអ្នកស្រុកភូមិតែងលេងកម្សាន្តជាប្រចាំ។

ទិដ្ឋភាពប្រកួត
លោក ព្រិន ពៅ ជាគ្រូបង្វឹកក្លឹបចំបាប់នៅក្លិបព្រះធាតុ និងក្លិបចំបាប់ឃ្លាំងមឿង ដែលក្លិបទាំងពីរនេះមកពីខេត្តពោធិ៍សាត់ហើយបានចូលរួមការប្រកួតជើងឯកយុវជន លើកទី២ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ មិនធម្មតាឡើយក្លិបចំបាប់ព្រះធាតុ ជាប់លេខ១ ឈ្នះមេដាយមាសច្រើនជាងគេគឺ មាស៣ និងសំរឹទ្ធ១ ខណៈក្លិបមួយទៀតនោះគឺឈរលេខ៤ ដោយបានឈ្នះមាស១ និងប្រាក់២។ សរុបទាំងពីរក្លិបនេះខេត្តពោធិ៍សាត់ឈ្នះមេដាយសរុប ៧គ្រឿងគឺ មាស៤ ប្រាក់២ និងសំរិទ្ធ១៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


