ជីវិតកម្សាន្ដ
តារាភាពយន្ត យស បូវណ្ណៈ ដឹកនាំការសម្តែងរបាំត្រុដិ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ លើទឹកដីអាមេរិក
តាមការកត់សម្គាល់នាបណ្តាឆ្នាំកន្លងមក អតីតតារាភាពយន្តដ៏ល្បីអំឡុងទសវត្សរ៍ឆ្នាំ៩០ លោក យស បូវណ្ណ: គឺតែងរៀបចំដឹកនាំក្បួនដង្ហែសិល្ប:យ៉ាងអធិកអធម ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីសហរដ្ឋអាមេរិក។

លោក យស បូវណ្ណ: និងក្រុមគ្រួសារដែលបច្ចុប្បន្ន កំពុងរស់នៅឯសហរដ្ឋអាមេរិកដោយមានសេចក្តីសុខនោះ ជារឿយៗ គេតែងឃើញលោកបង្ហាញសកម្មភាពយ៉ាងផុសផុល ក្នុងការចូលរួមផ្សព្វផ្សាយលើកតម្កើនពីតម្លៃសិល្ប:វប្បធម៌ខ្មែរទៅកាន់ពិភពលោក។
តួយ៉ាង ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីថ្មីៗនេះលោកយស បូវណ្ណ:និងក្រុមគ្រួ សារបានរៀបចំដឹកនាំការសម្តែងរបាំត្រុដិនឹងការច្រៀ ងរាំងលេងកម្សាន្តសប្បាយជាការអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ខណ:មានការចូលរួមពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ និងជនបរទេសរាប់ម៉ឺននាក់ផងដែរ។
លោក យស បូវណ្ណ: បានបញ្ជាក់ឱ្យដឹងថា កម្មវិធីបានរៀបចំធ្វើឡើងនៅទីក្រុងឡងបុិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយលោកក៏សម្តែងការអរគុណ ដល់អ្នកទាំងឡាយដែលបានលះបង់ពេលវេលា ជួយគាំទ្រនូវកេរ្តិ៍ដំណែលសិល្បៈវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ។
កាលពីកន្លងទៅ លោក យស បូវណ្ណៈ ក៏លើកឡើងថា ការរៀបចំកម្មវិធីនេះ ធ្វើឡើងគឺក្នុងគោលបំណងបង្ហាញឱ្យអន្តរជាតិបានស្គាល់ពីអត្តសញ្ញាណនៃវប្បធម៌ជាតិខ្មែរ។ ជាពិសេសចង់ឱ្យប្រជាជនខ្មែរគ្រប់ទិសទី មានការរួបរួមគ្នាចេះស្រលាញ់ និងឱ្យក្មេងៗជំនាន់ក្រោយដែលរស់នៅលើទឹកដីអាមេរិក បានស្គាល់និងចូលរួមទ្រទ្រង់ថែក្សាខឿននៃវប្បធម៌ជាតិខ្មែរឱ្យបានគង់វង្ស។
សូមជម្រាបដែរថា លោក យស បូវណ្ណ: ក៏ធ្លាប់បញ្ជាក់កន្លងមកដែរថា ដេីម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិខ្មែរ ទោះជាលោកហត់នឿយពីការងារស្នូលយ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសារលោកស៊ូខំប្រឹងបង្ហាញឱ្យបរទេសបានស្គាល់អំពីអត្តសញ្ញាណសិល្បៈ វប្បធម៌ខ្មែរដ៏សម្បូរបែបរបស់ខ្មែរយេីងផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


