កីឡា
លោក Muñoz អត់បារម្ភអ្វីទាំងអស់ ទោះអវត្តមានកីឡាករសំខាន់២នាក់
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Matheus Boresche និង Cristian Roque ទំនងជាមិនអាចបង្ហាញខ្លួនបានទេសម្រាប់ការប្រកួតជាមួយ Madura United ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ថ្ងៃយប់ថ្ងទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងគ្មានក្តីបារម្ភអ្វីឡើយ ទោះបីជាកីឡាករសំខាន់ទាំងពីររូបមិនបានចូលលេង។ លោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា កីឡាករសំខាន់ Matheus Boresche មានបញ្ហារបួសប្រហែលជាត្រូវការសម្រាកពីរបីសប្តាហ៍ ហើយ Cristian Roque ទើបតែបានទៅពិនិត្យនៅប្រទេសថៃ ដោយមានបញ្ហារបួសតិចតូច ដូច្នេះប្រហែលជាមិនបានលេងទេសម្រាប់ថ្ងៃស្អែក។

លោកបានបញ្ជាក់ថា ៖«ពួកគាត់ទាំងពីរជាកីឡាករសំខាន់ តែយើងមានកីឡាករផ្សេងៗសុទ្ធសុទ្ធតែល្អ និងសំខាន់ដែរ។ កីឡាករទាំងនោះសុទ្ធតែមានគុណភាពអាចលេងបានតាមផែនការ ការគ្រប់គ្រងបាល់ ហើយពេលមានបាល់ យើងនឹងបង្កើតឱកាសគ្រាប់បាល់ ដូច្នេះយើងគ្មានអ្វីដែលត្រូវព្រួយបារម្ភឡើយ»។
ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមមកពីប្រទេសឥណ្ឌូណេស៊ី Madura United ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League វេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


