សន្តិសុខសង្គម
ក្រោមស្ពានជ្រោយចង្វារ ក្លាយជាចំណតរថយន្ដដឹកទំនិញ និងជម្រកជនអនាថា
សណ្តាប់ធ្នាប់នៅក្រោមស្ពានជ្រោយចង្វារ ក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្បារ ខណ្ឌជ្រោយចង្វារ នៅតែមិនមានរបៀបរាបរយល្អ ទោះបីជាអាជ្ញាធរចុះរៀបចំជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ខណៈក្រុមរថយន្ដដឹកទំនិញ រ៉ឺម៉កដឹកធ្យូង រ៉ឺដឹកអីវ៉ាន់ និងជាពិសេស ក្លាយជាជម្រកជនអនាថា សេពគ្រឿងញៀន ថែមពីនេះទៅទៀតគំនរសំរាម និងសំរាមរាយប៉ាយ បង្កអោយបរិស្ថានទីនោះ កខ្វក់ និងបាត់បង់សណ្តាប់ធ្នាប់។

លោក ឯក វិសិដ្ឋ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានលើកឡើងថា ទីតាំងក្រោមស្ពានជ្រោយចង្វារ កម្ពូជា-ចិន និងក្រោមស្ពាន ជ្រោយចង្វារ កម្ពុជា-ជប៉ុន កន្លងមកជារើយៗ ក៏មានកម្លាំងអាជ្ញាធរមូលដ្ឋានចុះរៀបចំសណ្តាប់ធ្នាប់ ណែនាំ និងប្រមូលជនអនាថាទាំងនោះទៅខាងមន្ទីរសង្គមកិច្ចផងដែរ។ តែទោះជាយ៉ាងណាសកម្មភាពនេះបានតែមួយរយៈប៉ុណ្ណោះ ក៏មានរថយន្ដដឹកទំនិញ តូចធំ រ៉ឺម៉កម៉ូតូ ចតត្រៀបត្រាវាធ្វើអោយសោភ័ណភាព បរិស្ថាន អនាម័យ ទីក្រុងស្អាត បែរជាមិនមានទៅវិញ។

លោក ឈួន សុថាត អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ បានអោយដឹងថា ទីតាំងក្រោមស្ពាននេះ លោកតែងដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ូលិសខណ្ឌ ចុះរៀបចំណែនាំក្រុមឡានដឹកទំនិញ បងប្អូនប្រជាពលរដ្ឋ កុំអោយយកទីតាំងជាកម្មសិទ្ធិ ឬទីសាធារណៈចត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ចំណែកជនអនាថា កម្លាំងក៏ធ្លាប់បានប្រមូលប្រគល់ជូនទៅមន្ទីរសង្គមកិច្ចរហូត តែមិនបានប៉ុន្មានក៏មានជនអនាថាផ្សេង ឬមុខដដែលៗ មកស្នាក់អាស្រ័យទីនោះដដែល។ ប្រភពបានបន្តថា លោកនឹងជម្រាបជូនទៅថ្នាក់លើ ដើម្បីស្នើសុំគោលការណ៍ ចុះរៀបចំជាលក្ខណៈបញ្ជាការឯកភាព កម្លាំងទាំង៣របស់ខណ្ឌ ទើបមានប្រសិទ្ធភាព៕
អត្ថបទ៖ សំណាង







-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


