Connect with us

កីឡា

គ្រូ Madura United លើកចំណុចល្អ ២ របស់ព្រះខ័នរាជស្វាយរៀង ជាក្តីបារម្ភសម្រាប់ក្រុមលោក

បានផុស

នៅ

គ្រូបង្គោលរបស់ក្រុម Madura United លោក Angel Alfredo Vera បានកោតសរសើរ ២ ចំណុចអំពីក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង មុនជួបគ្នាថ្ងៃស្អែកទី ១០ ខែ មេសា ក្នុងជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFC Challenge League។

លោក Angel Alfredo Vera
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមទាំង ២ ធ្លាប់ជួបគ្នាម្តងរួចមកហើយនៅក្នុងពាន AFC Challenge League នេះ ដែលពេលនោះក្រុម Madura United បានយកឈ្នះលើក្រុម ព្រះខ័នរាជស្វាយរៀង នៅក្នុងវគ្គជម្រុះក្នុងពូលកាលពីថ្ងៃទី ១១ ខែ កុម្ភៈ ក្នុងលទ្ធផល ២-១ នៅ​ប្រទេស​ម៉ុងហ្គោលី។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្គោលសញ្ជាតិ អាហ្សង់ទីន វ័យ ៥២ ឆ្នាំ នៅតែលើកសរសើរចំពោះក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ​ថា​ជា​ក្រុម​ដែល​កីឡាករ​មាន​គុណភាព​ល្អ និងយុទ្ធសាស្ត្រលេងនៅលើទីលានល្អ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះថ្ងៃទី ៩ ខែ មេសា ក្រោយអ្នកសារព័ត៌មានសួរនាំអំពីក្តីព្រួយបារម្ភលើក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង លោក Alfredo Vera បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ខ្ញុំជឿជាក់ថា គុណភាពកីឡាករក្នុងក្រុមរបស់ព្រះខ័នរាជស្វាយរៀង សុទ្ធតែជាកីឡាករ​ល្អ។ ពាក់ព័ន្ធយុទ្ធសាស្ត្រនៃការលេងរបស់ព្រះខ័នរាជស្វាយរៀងក៏រឹតតែល្អ។ មូលហេតុបែបនេះហើយ ទើបខ្ញុំបានសិក្សាវិភាគលើក្រុមស្វាយរៀង ហើយបន្ទាប់មកយើងនឹងព្យាយាមកែប្រែចំណុចមួយចំនួន ដើម្បីត្រៀមលេងជាមួយព្រះខ័នរាជស្វាយរៀងថ្ងៃស្អែក»

សូមបញ្ជាក់ជាថ្មីថា នៅថ្ងៃ ព្រហស្បតិ៍ ទី ១០ ស្អែក ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើក​ទ្វារ​ពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមតំណាងឥណ្ឌូណេស៊ី​ Madura United ក្នុងជើងទី ១ វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រពាន AFC Challenge League ចាប់ពីម៉ោង ៧ ល្ងាចតទៅ៕

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

របាយការណ៍៖ ក្រុមហ៊ុនចិនជួយផ្គត់ផ្គង់គ្រាប់បែកយោធាមីយ៉ាន់ម៉ា

ព័ត៌មានជាតិ៧ នាទីutes មុន

Air Cambodia បើក​ជើងហោះហើរត្រង់លើកដំបូងពីទីក្រុងសិនជិននៃប្រទេសចិនមកកាន់ខេត្តសៀមរាប

កីឡា៨ នាទីutes មុន

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​រៀបចំ​ពិធី​ក្រុង​ពាលីបញ្ចុះ​បឋម​សិលា ដើម្បី​កសាង​កីឡដ្ឋាន​ថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ បើគ្រាន់តែគំនិត ទស្សនៈរបស់គេផ្ទុយពីយើង ចូរកុំប្រកាន់ខឹង ឬជេរប្រទេច

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងការពារជាតិបង្កើតបញ្ជាការដ្ឋានសមរភូមិព័ត៌មានក្នុងការឆ្លើយតបឱ្យលឿនរាល់សភាពការណ៍តាមព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម