ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមអ្នកវិភាគថា លើលោកិយនេះ គ្មាននរណាមិនខ្លាចស្លាប់នោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ទៅក្រុមអ្នកវិភាគ និងក្រុមគណបក្សប្រឆាំងថា លើលោកិយនេះ គ្មាននរណាមិនខ្លាចស្លាប់នោះទេ។ ការឆ្លើយតបរបស់សម្ដេចតេជោ បានធ្វើឡើង ក្រោយពីមានក្រុមអ្នកវិភាគមួយចំនួន បានយកលើកយកប្រធានបទ ដែលសម្ដេចមិនព្រមទៅនៅក្នុងវត្ត មកជជែកពិភាក្សាគ្នាក្នុងវេទិកាមួយ កាលពីពេលថ្មីៗនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី ៤ នារសៀលថ្ងៃទី ១០ ខែតុលានេះ ដោយថ្លែងប្រាប់ទៅក្រុមអ្នកវិភាគ និងក្រុមគណបក្សប្រឆាំថា នៅលើពិភពលោកនេះ គ្មាននរណាម្នាក់មិនខ្លាចស្លាប់នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីពេលថ្មីៗនេះ នៅឯខេត្តសៀមរាប សម្ដេចបាននិយាយអំពីបញ្ហាដែលសម្ដេចមិនព្រមទៅនៅក្នុងវត្ត។ ក្រោយមក ក៏មានក្រុមអ្នកវិភាគ និងក្រុមគណបក្សប្រឆាំង បង្កើតជាវេទិកាតុមូលមួយ ជជែកគ្នាអំពីបញ្ហានេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «គេដាក់បញ្ហាថា ហេតុអីបានលោក ហ៊ុន សែន អត់ព្រមទៅនៅវត្ត ពេលងាប់ហើយមិនព្រមទៅនៅវត្ត កោតតែអាចនិយាយ តែដល់សន្និដ្ឋានចុះសន្និដ្ឋានឡើង គឺនិយាយថា លោក ហ៊ុន សែន ពិតជាខ្លាច ភ័យណាស់ ភ័យខ្លាចងាប់»។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដាំទៅពួកគេវិញយ៉ាងដូច្នេះថា «សូមផ្ដាំត្រឡប់ទៅវិញ នៅលើលោកិយនេះ គ្មាននរណាមិនខ្លាចងាប់ទេវើយ»៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


