ព័ត៌មានជាតិ
មន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការបារាំង
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងប្រជាពលរដ្ឋ បានចូលរួមអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹងលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ពីបទបរិហាកេរ្តិ៍ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២។

គួររំលឹកថា តុលាការប្រទេសបារាំង កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានសម្រេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនស្ថិតនៅពីក្រោយការស្លាប់ របស់លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់លោក សម រង្ស៉ី នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) កាលពីព្រឹកថ្ងៃទី ១១ ខែតុលានេះថា សម្ដេច សូមថ្លែងអំណរគុណដល់ក្រុមការងាររបស់សម្ដេច ដែលមានមេធាវី និងមានថ្នាក់ដឹកនាំក្រសួងការបរទេស ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉ារីស ព្រមទាំងមេធាវីបារាំងទាំង ៤រូប ដែលបានការពារក្តីឲ្យទទួលបានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា អ្វីដែលចង់បាននោះ គឺចង់បានភាពស្អាតស្អំនៅប្រទេសបារាំងតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យប់មិញនេះ គឺមានការឃោសនាច្រើនណាស់ ប៉ុន្តែខ្ញុំគួរតែត្រូវបញ្ជាក់ តើ ហ៊ុន សែន ចង់បានអី បានជាតាមវាយឯងដល់ផ្ទះ…ហ៊ុន សែន ចង់បានពាក្យស្អាតស្អំ នៅទីនោះ អត់មានចង់បានអីទេ ពួកគេ គិតថា ពួកគេឈ្នះ គេអាចនិយាយទៅរួច ក៏ប៉ុន្តែខ្ញុំគួរតែត្រូវបានដកស្រង់ នេះសាលក្រមទាំងមូល ដែលជាភាសាបារាំង ដែលមាន ១៣ទំព័រៗ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណតុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំ ជូនចំពោះសម្ដេច នាពេលនេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


