ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយចំពោះសោកនាដកម្មលិចទូកចម្លងមួយគ្រឿង នៅស្រុកលើកដែក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការសោកស្ដាយ ចំពោះសោកនាដកម្មលិចទូកចម្លងមួយគ្រឿង បណ្ដាលឲ្យកុមារា-កុមារីចំនួន ១១នាក់បានស្លាប់ លើដៃទន្លេមេគង្គពីភូមិអំពិលទឹក ទៅកាន់ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីព្រលប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២កន្លងទៅនេះ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៦,៤១១នាក់ នាព្រឹកថ្ងៃទី ១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីពេលថ្មីៗនេះ មានសោកនាដកម្មមួយ បានកើតឡើងនៅស្រុកលើកដែក នៃខេត្តកណ្ដាល នោះគឺការលិចទូកចម្លងមួយគ្រឿង ដោយបានបណ្ដាលឲ្យកុមារា-កុមារី ១១នាក់ បានរងគ្រោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ដូច្នេះ សូមសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក-លោកស្រី បងប្អូនដែលចូលរួមនៅទីនេះ អញ្ជើញក្រោកឈរឡើង រួមជាមួយខ្ញុំ ដើម្បីស្មឹងស្មាធគោរពនូវវិញ្ញាណក្ខន្ធចំពោះកុមារា-កុមារី ដែលបានបាត់បង់ជីវិត សូមគោរព»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នេះជាឧបទ្ទវហេតុ ដែលគួរឲ្យសោកស្ដាយនៅក្នុងឆ្នាំ ២០២២នេះ បន្ទាប់ពីមានយុទ្ធជន ២រូប សុខចិត្តពលីកម្មខ្លួនឯង ដើម្បីជួយសង្រ្គោះជីវិតកុមារ ២រូប។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «រឿងនេះ តម្រូវឲ្យយើងយកចិត្តទុកដាក់បន្ថែមទៀត ទៅលើសុវត្ថិភាពរបស់ពលរដ្ឋ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


