ព័ត៌មានអន្ដរជាតិ
លោក Boris Johnson ឆ្លើយបែបណារឿងឈរឈ្មោះជានាយករដ្ឋមន្ត្រី អង់គ្លេស សាថ្មី
សារព័ត៌មាន BBC និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងប្រទេសអង់គ្លេសរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សអភិរក្សដើម្បីធ្វើជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីលោកស្រី Liz Truss នោះទេ ។

លោក Johnson ដែលបានចាកចេញពីតំណែងកាលពីខែមុន បន្ទាប់ពីរឿងអាស្រូវជាបន្តបន្ទាប់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វានឹងមិនមែនជារឿងត្រឹមត្រូវទេ ដែលត្រូវដាក់សំណើឈរឈ្មោះសាជាថ្មី ព្រោះវានឹងបែងចែកគណបក្សរបស់គាត់” ។
លោក Johnson បាននិយាយទៀតថា “អ្នកមិនអាចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបានទេ លុះត្រាតែអ្នកមានគណបក្សរួបរួមនៅក្នុងសភា ។ អ្វីដែលល្អបំផុតដែលខ្ញុំអាចធ្វើបាននោះគឺ មិនត្រូវអនុញ្ញាតឲ្យមានការតែងតាំងខ្ញុំឡើយ” ។

ស្របពេលជាមួយគ្នានេះ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak និងមេដឹកនាំសភា Penny Mordaunt គឺជាបេក្ខភាព ២ នាក់រូបដែលបញ្ជាក់ថា កំពុងឈរឈ្មោះរហូតមកដល់ពេលនេះ ។
គួរបញ្ជាក់ថា លោកស្រី Liz Truss បានលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសកាលពីថ្ងៃទី ២០ ខែតុលា បន្ទាប់ពីកាន់កាប់តំណែងមួយនេះត្រឹមតែរយៈពេល ៦ សប្ដាហ៍ ឬ ៤៤ ថ្ងៃប៉ុណ្ណោះ ហើយលោកស្រីក៏ជានាយករដ្ឋមន្ត្រីអង់គ្លេសដែលកាន់តំណែងបានខ្លីបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើបនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ស៊ី ជីនពីង ជាប់ឆ្នោតជាប្រធានបក្សកុម្មុយនិស្ត ចិន អាណត្តិទី ៣
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


