ព័ត៌មានជាតិ
ការពង្រឹងកិច្ចគាំពារបរិស្ថាន ជាយន្តការមួយគាំពារសុខុមាលភាពសាធារណៈ
កិច្ចគាំពារបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមត្រូវបានពង្រឹង និងកែលម្អជាបន្តបន្ទាប់ ដែលបានក្លាយជាយន្តការដ៏សំខាន់ ដើម្បីគាំពារសុខុមាលភាពសាធារណៈ និងការធានាបានដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមលោក ប៉ាក សុខារ៉ាវុត អគ្គនាយកអគ្គនាយកដ្ឋានគាំពារបរិស្ថានបានធ្វើបទបង្ហាញនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

របាយការណ៍អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានលើកឡើងនូវវិធានការអាទិភាពចំនួន ៦ចំណុច រួមមាន៖ ១. វិធានការពង្រឹងការគ្រប់គ្រងគុណភាពខ្យល់ ២. វិធានការគ្រប់គ្រងគុណភាពទឹក ៣. វិធានការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំ ជន ៤. វិធានការគ្រប់គ្រងសារធាតុគ្រោះថ្នាក់ និងសំណល់គ្រោះថ្នាក់ ៥. វិធានការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិ យុត្តិកិច្ចគាំពារបរិស្ថាន និង៦. ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សន្និបាតរបស់ក្រសួងបរិស្ថាន នាពេលនេះ គឺជាឱកាសដ៏មានសារសំខាន់សម្រាប់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធ្វើការពិនិត្យវាយតម្លៃលើលទ្ធផលការងារបរិស្ថាន បញ្ហាប្រឈម និងកាលានុវត្តភាព។

លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងខិតខំជំរុញការអនុវត្តបេសកកម្មរបស់ខ្លួន ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបានរួមចំណែកពង្រឹង និងពង្រីកសមិទ្ធផលសង្គម សេដ្ឋកិច្ច វប្បធម៌ សន្តិសុខនយោបាយ និងបរិស្ថានកម្ពុជា ជាដើម។
គួរជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ អង្គសន្និបាតនេះ នឹងធ្វើការពិនិត្យ និងពិភាក្សាលើរបាយការណ៍របស់បណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ដែលនឹងធ្វើបទបង្ហាញទាក់ទងនឹងសមិទ្ធិផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនានា៕


-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក