ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកាណាដា វាយតម្លៃខ្ពស់ចំពោះវិធានការរបស់សម្ដេចតេជោក្នុងការជួយដោះស្រាយវិបត្តិភូមា
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូឌូ បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយដោះស្រាយវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាដែលកំពុងក្លាយជាបញ្ហាប្រឈមនៅក្នុងតំបន់។
នាយករដ្ឋមន្ត្រីកាណាដា វាយតម្លៃបែបនេះតាមរយៈជំនួបសន្ទនាកំពូលទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ។

ជំនួបកំពូលនេះ លោក ចាស្ទីន ទ្រូឌូ បានថ្លែងដូច្នេះថា៖ «ខ្ញុំសូមគោរពវាយតម្លៃខ្ពស់ចំពោះវិធានការរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ដើម្បីជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ»។ ខណៈលោកក៏ប្រកាសស្វាគមន៍ចំពោះគោលការណ៍ និងការសម្រេចចិត្តនានារបស់សម្ដេចតេជោដែលបានប្រកាន់យកចំពោះការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន។
ត្រង់បញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោក ចាស្ទីន ទ្រូឌូ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងការត្រៀមខ្លួនរួចជាស្រាច ដើម្បីជួយដល់ប្រទេសអ៊ុយក្រែនទៅលើកិច្ចការដោះមីន។

ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន លោកនាយករដ្ឋមន្ត្រីកាណាដា បានលើកឡើងថា អាស៊ាន និងកាណាដា រួមទាំងកម្ពុជា គឺមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា គឺស្ថិតនៅចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ពិសេសទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម ការទូត អប់រំ ការប្រែប្រួលអាកាសធាតុជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


