Connect with us

ព័ត៌មានជាតិ

គ្រឿងឧបភោគបរិភោគឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតត្រូវបានចែកជូនដល់អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច

បានផុស

នៅ

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី បន្តនាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសាររស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរលោកលើកឡើងថា ការចែកជូនគ្រឿងឧបភោគនៅពេលនេះគឺជាការយកចិត្តទុករបស់រាជរដ្ឋាភិបាល តាមរយៈអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី និងជាការដឹងគុណចំពោះវីរៈភាពដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់រហូតធ្លាក់ខ្លួនពិការហើយមួយចំនួនទៀតបានពលីជីវិតដើម្បីចូលរួមចំណែកទប់ស្កាត់ការវឹលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាប្រតិបត្តិករចូលរួមអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់ សង្គ្រាម និងបង្រួបបង្រួមជាតិធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោផ្ដាំផ្ញើដល់បងប្អូនអតីតយុទ្ធជនទាំងអស់ដែលកំពុងរស់នៅដីសម្បទានសង្គមកិច្ចដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម ដែលក្នុងមួយគ្រួសារទទួលបានដីសម្បទានសង្គមកិច្ចដីលំនៅដ្ឋាន ដីសម្រាប់ធ្វើកសិកម្ម និងផ្ទះមួយខ្នងនៅទីនេះសូមឲ្យបងប្អូនខិតខំបង្កបង្កើនផលដោះស្រាយជីវភាពគ្រួសារដើម្បីកសាងជីវភាពថ្មីឲ្យកាន់តែប្រសើរថែមទៀត។

គួរបញ្ជាក់ដែរថា គ្រួសារអតីតយុទ្ធជនក្នុងមួយគ្រួសារទទួលបាន នូវ អង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខចំនួន១យួរ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ២ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម