សុខភាព
អត្ថប្រយោជន៍របស់ផ្លែ«ចម្ប៉ាដាក់» ដែលអ្នកមិនធ្លាប់ដឹងពីមុនមក!
ផ្លែចម្ប៉ាដាក់ គឺជាផ្លែឈើដែលស្រដៀងនឹងផ្លែខ្នុរណាស់ ទាំងរូបរាងក្រៅ និងខាងក្នុង ក៏ប៉ុន្តែ ផ្លែនេះ មានទំហំតូចៗ ក្លិនក្រអូប ព្រមទាំងរសជាតិផ្អែមជាងផ្លែខ្នុរ។ មិនត្រឹមតែផ្តល់នូវរសជាតិឆ្ងាញ់ពិសារឡើយ ផ្លែចម្ប៉ាដាក់ ក៏ផ្តល់ជា អត្ថប្រយោជាន៍ជាច្រើនសម្រាប់សុខភាពរបស់មនុស្សផងដែរ។

ខាងក្រោមនេះ គឺអត្ថប្រយោជន៍មួយចំនួនរបស់ផ្លែចម្ប៉ាដាក់ចំពោះសុខភាពមមនុស្ស៖

១.ជួយសម្រួលដល់ការរំលាយអាហារ
ដោយសារតែផ្លែចម្ប៉ាដាក់សម្បូរទៅដោយសរសៃ ដូច្នេះ វាជួយដល់ការរំលាយអាហារបានលឿន និងសម្អាតសារធាតុពុលនៅក្នុងក្រពះបានយ៉ាងមានប្រសិទ្ធភាព ហើយក៏ជួយសម្រួលការបន្ទោបង់ផងដែរ។
២.ល្អចំពោះសុខភាពបេះដូង និងការពារជំងឺមហារីក
ព្រោះតែចម្ប៉ាដាក់ សម្បូរទៅដោយសារជាតិសរសៃច្រើន ហើយសារធាតុទាំងនេះ បានជួយស្រូបយកខ្លាញ់ដែលបានមកពីអាហារ ធ្វើឱ្យមនុស្សជៀសឆ្ងាយពីជំងឺខ្លាញ់រុំបេះដូងជាដើម។ មិនតែប៉ុណ្ណោះ ផ្លែឈើមួយនេះ ក៏បានជួយសម្រួល ព្រមទាំងការពារនូវជំងឺមហារីកទៀតផង។
៣.ជាជំនួយក្នុងការសម្រកទម្ងន់
ទោះបីជាផ្លែចម្ប៉ាដាក់មានរសជាតិផ្អែម និងមានកាឡូរីខ្ពស់ក៏ដោយ ក៏ប៉ុន្តែ វាក៏មានសារជាតិទប់ស្កាត់ខ្ពស់ចំពោះហានិភ័យនានា ពោល គឺវាអាចទប់ស្កាត់ សារជាតិខ្លាញ់ និងជាតិស្ករចូលរាងកាយមនុស្សបានច្រើន តាមរយៈសារជាតិសរសៃរបស់វា ហើយក៏ធ្វើឱ្យយើងមិនសូវឃ្លានអាហារ។
៤.ធ្វើឱ្យប្រព័ន្ធរាងកាយរឹងមាំ
នៅក្នុងផ្លែចម្ប៉ាដាក់មានផ្ទុកនៅវីតាមីនC ដូច្នេះ វាបានជួយស្រូបយកជាតិដែកពីអាហារ បន្លែ ផ្លែឈើដែលបានបរិភោគចូលទៅ ជួយកាត់បន្ថយអាការៈស្លេកស្លាំង ព្រមទាំងធ្វើឱ្យអ្នកបរិភោគមានកម្លាំងជាងមុន។

៥.ព្យាបាលជំងឺហឺត
ឫសរបស់ដើមចម្ប៉ាដាក់ ត្រូវបានគេរកឃើញថា អាចព្យាបាលជំងឺហឺតបាន សម្រាប់អ្នកដែលកើតជំងឺនេះ ដោយយកឫសរបស់វា ទៅហាលថ្ងៃឱ្យស្ងួត រួចដាំទឹកក្តៅដាក់ជាមួយឫសទទួលទានបានតាមធម្មតា។
៦.ជួយសម្រាប់អ្នកខ្វះឈាមក្រហម
ជំងឺខ្វះឈាមក្រហម នាំឱ្យទឹកមុខស្លេកស្លាំង គ្មានកម្លាំង និងខ្វះជាតិស្ករក្នុងខ្លួន។ ចំពោះផ្លែចម្ប៉ាដាក់នេះ នឹងធ្វើឱ្យមានកម្លាំង តាមរយៈជាតិដែកដែលមាននៅក្នុងផ្លែឈើនោះ ថែមទាំងធ្វើឱ្យចលនាឈាមរបស់អ្នកដំណើរការបានល្អទៀតផង។
៧.ប្រឆាំងជំងឺមហារីកពោះវៀន
មិនត្រឹមតែជាផ្លែឈើ និងជាបន្លែនោះទេ វាក៏ជាថ្នាំបុរាណមួយប្រភេទ ដែលអាចជួយព្យាបាល និងការពារជំងឺរលាក់ពោះវៀនបានយ៉ាងល្អ។ វាក៏ជួយដល់បញ្ហាតម្រងនោម បញ្ហារលាកថ្លើមបានល្អដូចគ្នា។
៨.កាត់បន្ថយសម្ពាធឈាម
នៅក្នុងផ្លែចម្ប៉ាដាក់ គេក៏បានរកជឃើញមាននូវសារធាតុ ប៉ូតាស្យូម ដែលអាចជួយសម្រួលដល់បញ្ហាសម្ពាធឈាមនៅក្នុងខ្លួនមនុស្សបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងការពារជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


