Connect with us

ព័ត៌មានជាតិ

គ្រូវិទ្យាល័យសុរាម្រឹតខេត្តកំពង់ឆ្នាំងហួសចិត្តរឿងក្រសួង​ចាត់តាំង​មន្ត្រីដែលបាន​ផ្អាកការ​ងារជិត២ឆ្នាំ ធ្វើជាអនុប្រធានមណ្ឌលប្រឡង

បានផុស

នៅ

គ្រូបង្រៀននៅវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំងបានបង្ហាញការហួសចិត្ត និងមិនសប្បាយចិត្តចំពោះការចាត់តាំង គណៈមេប្រយោគសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២។

លោកគ្រូអ្នកគ្រូបានលើកឡើងថា លោក អឿ ម៉េងចុង នាយកវិទ្យាល័យព្រះបាទសុរាម្រឹតខេត្តកំពង់ឆ្នាំង ដែលត្រូវបានប្រធានមន្ទីរអប់រំខេត្តផ្អាកភារកិច្ចអស់រយៈពេលជិត២ឆ្នាំមកហើយ ដើម្បីរងចាំការដោះស្រាយភាពមិនប្រក្រតីនៅក្នុងវិទ្យាល័យ បែរជាត្រូវបានចាត់ជាអនុប្រធានមណ្ឌលប្រឡង ខណៈដែលនាយករងដែលខំបំពេញការងារពេញក្នុងមួយឆ្នាំ បានចេញត្រឹមតែគណៈកម្មការកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រីឯបុគ្គលិកសិក្សាមួយចំនួនក្នុងសាលា ដែលខំបំពេញការងារពេញមួយឆ្នាំ បែរជាមិនមានឈ្មោះក្នុង គណៈមេប្រយោគសម្រាប់ការប្រឡងទៅវិញ។

លោកគ្រូអ្នកគ្រូបានចាត់ទុកថា ទង្វើនេះជាការមើលងាយយ៉ាងខ្លាំងណាស់ ចំពោះអ្នកដែលខំបំពេញភារកិច្ចយ៉ាងសកម្មពេញមួយឆ្នាំ មិនស្មើនឹងបុគ្គលដែលមិនបានធ្វើការអ្វីសោះ បានចេញជាគណ:កម្មការហើយមានតួនាទីថែមទៀត។ បន្ថែមលើនេះ ក៏ចោទជាសំនួរថា តើថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត ក៏ដូចជា ក្រសួងអប់រំធ្វើរបៀបនេះតើយុត្តិធម៌ទេឬ? រំពឹងថានឹងទទួលបានការបកស្រាយ សមហេតុសមផលពីមន្ទីរក៏ដូចជាក្រសួងអប់រំ។

លោក អឿ ម៉េងចុង ជានាយកវិទ្យាល័យព្រះបាទសុរាម្រឹតខេត្តកំពង់ឆ្នាំង ត្រូវបានផ្អាកការងារអស់រយៈពេលជិត២ឆ្នាំមកហើយ ដើម្បីរងចាំការដោះស្រាយភាពមិនប្រក្រតីនៅក្នុងវិទ្យាល័យ កាលពីឆ្នាំ២០២១។

ពាក្យបណ្តឹង ដែលប្តឹងលោក អឿ ម៉េងចុង ពេលនោះ គឺពាក្យបណ្តឹងរបស់អាណាព្យាបាលសិស្សលើការរៃអង្គាស​លុយសិស្សក្នុងម្នាក់៨ម៉ឺនរៀលលើសិស្ស ៥០០នាក់ ដើម្បីបង្រៀនបំប៉នឡើងថ្នាក់ក្នុងសម័យកូវីដ១៩ ដែលល្មើសនឹងបម្រាមអំឡុងពេលមានការរីករាលដាលកូវីដ១៩។

រីឯពាក្យបណ្តឹងមួយទៀត គឺពាក្យបណ្តឹងរបស់លោកគ្រូអ្នកគ្រូប្តឹងពីភាពមិនប្រក្រតីក្នុង​អង្គភាពពីការប្រើតួនាទីជានាយកប្រព្រឹត្តខុសលើការដឹកនាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម