Connect with us

សន្តិសុខសង្គម

​ព្រះរាជអាជ្ញារង​ សម្រេច​ចោទប្រកាន់​ក្រុម​ក្មេងទំនើង៣នាក់​ ដែល​ប្រើ​ហិង្សា​កាន់​កាំបិត​ធំ​

បានផុស

នៅ

ភ្នំពេញ ៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ ២០២៣ បានសម្រេច​ធ្វើការ​ចោទប្រកាន់​ក្រុម​ក្មេងទំនើង៣នាក់ ដែល​យក​កាំបិត​ធំ​បម្រុង​ប្រើ​អំពើហិង្សា ដោយ​ចោទប្រកាន់​ពីបទ « ហិង្សា​ដោយមាន​ស្ថាន​ទម្ងន់​ទោស និង​កាន់កាប់​អាវុធ​ខុសច្បាប់ » ដែលជា​បទល្មើស​ព្រហ្មទណ្ឌ​សុទ្ធសាធ ហើយ​សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន។

ជនជាប់ចោទ​ទី​១/ ឈ្មោះ រុំ​លី សៃ​នី ភេទ​ប្រុស អាយុ​២៤ ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹង មានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ទី​២/​ឈ្មោះ រុំ​លី សុខសាន្ត ភេទ​ប្រុស អាយុ​២១ ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ទី​៣/ ជនសង្ស័យ​ឈ្មោះ ម៉េង សុខ​ហេង ភេទ​ប្រុស អាយុ​១៥ ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

នគរបាល​ខណ្ឌមានជ័យ បាន​បើក​ការស្រាវជ្រាវ និង​ឈាន​ដល់​ការ ឃាត់ខ្លួន​ក្មេង​ទំនើង​០៣​នាក់ ដែល​បាន​ប្រើ​ដំបង និង លំពែង​មួយ​ដើម ក្រោយ​ប្រើ​ហិង្សា​វាយ​ទៅលើ មនុស្ស​ប្រុស​ស្រី​មួយ​ក្រុម។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៣០​នាទី ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ២០២៣ ត្រង់​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

យោង​តាម​កាមេរ៉ា​សុវត្ថិភាព មួយ​ឃ្លី​ប​ដែល​បាន​បែក​ធ្លាយ​នៅលើ​បណ្តាញ​សង្គម កាលពី​យប់​ថ្ងៃ​០២ ខែមករា ឆ្នាំ ២០២៣ វេលា​ម៉ោង ៦ និង ៣០​នាទី មាន​យុវជន​មួយ​ក្រុម ប្រដាប់​ដោយ​ដំបង និង លំពែង បាន​ប្រើប្រាស់​ហិង្សា​មក​លើ​មនុស្ស​ប្រុស​ស្រី​មួយក្រុម ដោយ​មិន​ដឹង​ពី​មូល​ហេតុអ្វី ដែល​បង្ហាញ​ពី​សកម្មភាព​យ៉ាង​អនាធិបតេយ្យ។ បន្ទាប់ពី​បែក​ធ្លាយ​ឃ្លី​ប​ខាងលើ នៅ​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង ដល់​ផ្ទះ​របស់​ពួកគេ​តែម្តង។ ក្រោយពី​ឃាត់ខ្លួន​ជន​អន្ធពាល​ទាំង​៣​នាក់ ត្រូវ​បាន​សម​ត្ថ​កិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​៕

ដោយ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម