ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ទោះជំហានគីង្គក់វាយឺត តែវានៅតែបន្តទៅមុខរហូត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីជាមានអ្នកចំអកក៏ដោយ តែសម្ដេចនៅតែនិយាយថា ការអភិវឌ្ឍរបស់កម្ពុជា នៅតែដើរក្នុងជំហានគីង្គក់ដដែល តែទោះជំហានគីង្គក់យឺត តែនៅតែអាចបន្តទៅមុខរហូត។

សម្ដេចតេជោ ហ៊ុន សែន បានក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៩ ខែមករានេះថា ការអភិវឌ្ឍរបស់កម្ពុជា នៅតែដើរក្នុងជំហានគីង្គក់ដដែល តែទោះជំហានគីង្គក់វាយឺត តែវានៅតែបន្តទៅមុខរហូត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ ខ្ញុំនៅតែនិយាយថា យើងដើរក្នុងជំហានគីង្គក់ដដែល បើទោះបីអ្នកខ្លះចំអកឲ្យខ្ញុំថា ប្រើប្រាស់ជំហានគីង្គក់ ក៏ប៉ុន្តែបងប្អូនដឹងហើយថា គីង្គក់ ទោះបីវាយឺត ក៏ប៉ុន្តែវានៅតែទៅមុខ លើកលែងតែឡានកិនវាតែប៉ុណ្ណឹងទេ វាទៅវាមិនរួច»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះដំណើរការអភិវឌ្ឍជំហានយក្សមហាលោតផ្លោះ ក្នុងសម័យខ្មែរក្រហមកន្លងមក បានបណ្ដាលឲ្យបាត់បង់ប្រជាជនកម្ពុជាជាង ៣លាននាក់។ តែមកដល់ពេលនេះ កម្ពុជា បាននិងកំពុងស្ដារអភិវឌ្ឍប្រទេសបន្តិចម្ដងៗ និងជាបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


