កីឡា
សម្តេចតេជោ អំពាវនាវឲ្យមានការផ្សព្វផ្សាយពីការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវជួយផ្សព្វផ្សាយដំណើររាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន ប្រមាណជិត ៥ពាន់នាក់ និងបណ្ដុំទៅដោយបណ្ដាញសារព័ត៌មានជាច្រើន នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នាសាលពិព័ណ៌កោះពេជ្រ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម តាមរយៈភូមិឃុំមានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរនិងស្ថាប័នមានសមត្ថកិច្ចទប់ស្កាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីកសាងសង្គមកម្ពុជាមួយឱ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ។
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមចូលរួមយុទ្ធនាការផ្សព្វផ្សាយការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ឱ្យបានផុលផុសដើម្បីឱ្យប្រជាជន ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ឱ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដាយច្រើនក្នុងការប្រកួតនាពេលខាងមុខ និងលើកទឹកចិត្តឱ្យយុវជន និងប្រជាពលរដ្ឋយើងគាំទ្រ និងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក ‘កីឡារស់ក្នុងសន្តិភាព’ ‘ប្រជាជនម្នាក់លេងកីឡាមួយមុខ’ ‘កម្ពុជាកាត់បន្ថយគ្រៅថ្នាក់ចរាចរណ៍’ និង ‘កម្ពុជាស្អាត’»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី សារជាថ្មីផងដែរ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ផងដែរដើម្បីជាការលើកទឹកចិត្តមុននឹងការត្រៀមខ្លួនប្រកួតស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ នៅមួយខែបន្ទាប់។

កម្ពុជា នឹងធ្វើពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែមករា ខាងមុខនេះ ដោយពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ហើយបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
ក្នុងអំឡុងរយៈពេលសល់ ១០០ថ្ងៃ CAMSOC នឹងរៀបចំផ្សព្វផ្សាយឲ្យបានខ្លាំងក្លានូវកម្មវិធីសំខាន់ៗទាំងអស់ ជាមួយនឹងកម្មវិធីប្រារព្ធពិធី ១០០ថ្ងៃ, ព្រះរាជពិធីសុំភ្លើង ‘អទិទេពកីឡា’ ការដង្ហែរភ្លើងគប់ បូកជាមួយនឹងកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម នៃ ១១ប្រទេសក្នុងអាស៊ានផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន