ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំង ជំរុញបញ្ចប់ការកាត់ឆ្វៀលដីជូនពលរដ្ឋឲ្យរួចមុនខែមេសា
អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រោងបញ្ចប់ការចុះឆ្វៀលដីជូនប្រជាពលរដ្ឋតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យរួចត្រឹមខែមេសាឆ្នាំ ២០២៣។
លើកឡើងក្នុងសន្និសីទ «ភាពជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅរសៀលម្សិលមិញនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា គិតដល់ពេលនេះការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋសម្រេចបានជាង ៣១ ម៉ឺនក្បាលដីស្មើជាង ៤៤% ហើយអាជ្ញាធរកំពុងធ្វើបន្ត ១១ ម៉ឺនក្បាលដីទៀតដែលស្មើជាង ១៦%។

លោកអភិបាលខេត្តបញ្ជាក់ថា អាចមានចម្ងល់ចុះដីនៅសល់បាត់ទៅណា? លោកអភិបាលខេត្តពន្យល់ថា គម្រោងដីទាំង ៧០ ម៉ឺនក្បាលដីនេះ មានទាំងដីដែលស្ថិតនៅក្នុងតំបន់ ២ ដែលកន្លងទៅមិនអាចចេញប័ណ្ណជូនប្រជាពលរដ្ឋបានទេ។ ទើបតែថ្មីៗនេះរដ្ឋាភិបាលបានចេញសារាចរកាត់ឆ្វៀលចេញពីតំបន់ ២ មកតំបន់ ១ ដែលមានចំនួន ២៧ ម៉ឺនប័ណ្ណ ស្មើជាង ៣៨ ភាគរយ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។
បើតាមលោកអភិបាលខេត្ត ប្រមុខរដ្ឋាភិបាលបានជំរុញធ្វើយ៉ាងណាត្រូវកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋឲ្យរួចមុនខែមេសាឆ្នាំ ២០២៣។
ដើម្បីពន្លឿនការងារដែលនៅសេសសល់ លោកអភិបាលខេត្តបានណែនាំអភិបាលខេត្តរងមួយរូបរួមទាំងបង្កើតក្រុមការងារទាំង ៨ ក្រុងស្រុក ដើម្បីចុះធ្វើបច្ចុប្បន្នភាពធ្វើយ៉ាងណាឲ្យការងារសម្រេចតាមអនុសាសន៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះដកហូតដីព្រៃលិចទឹកបឹងទន្លេសាបស្ថិតក្នុងតំបន់អភិរក្សត្រឡប់មកវិញ បន្ទាប់ពីរកឃើញមានការកាប់ទន្ទ្រានយ៉ាងខ្លាំងក្លា។
ប្រតិបត្តិការរយៈពេលជាង ៣ ខែ ផ្ទៃដីព្រៃលិចទឹកស្ថិតក្នុងតំបន់អភិរក្សចំនួនជិត ៩ ម៉ឺន ហិកតា ស្ថិតក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ត្រូវបានដកហូតត្រឡប់មកវិញ។ បន្ថែមពីលើនោះ ក៏មានការវាស់វែងកំណត់ព្រំដីនិងបានដាំឈើសម្រាប់ជាជម្រកត្រីឡើងវិញផងដែរ។
យ៉ាងណាមិញ ក្នុងសារពិសេសស្តីពីការគ្រប់គ្រងដីបឹងទន្លេសាបកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលបានចេញសេចក្តីណែនាំឲ្យកាត់ឆ្វៀលដីពីតំបន់ ២ និងតំបន់ ៣ ជុំវិញបឹងទន្លេសាបជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងនិងឱ្យកែសម្រួលព្រំប្រទល់តំបន់ ២ និងតំបន់ ៣ ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។
សម្តេចបានគូសរំលេចថា ការងារគ្រប់គ្រងបឹងទន្លេសាបត្រូវគិតទៅលើការងារពីរសំខាន់គឺការអភិរក្ស និងការគិតគូរដល់ការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ។ សម្រាប់ដីដែលប្រជាពលរដ្ឋបានអាស្រ័យផល និងបានរស់នៅយូរលង់ណាស់មកហើយ ទោះបីស្ថិតនៅក្នុងតំបន់អភិរក្សជាតំបន់ ២ និងតំបន់ ៣ ក៏ត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ៕

-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត