ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលចូលរួមយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។

ការថ្លែងអំណរគុណនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឲ្យប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយលោក ហេង វ៉ាន់ដា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការសិក្សាតាមប្រព័ន្ធអនឡាញ នៅក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩។

ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩ តែម្ដង។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលចូលរួមចំណែក ជួយដល់ប្រជាពលរដ្ឋជួបការលំបាក កងកម្លាំងប្រដាប់អាវុធជាដើម ដែលនេះជាចូលរួមទាំងអស់គ្នា សម្រាប់ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា តទៅខាងមុខទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


