ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែន ឈ្នះ ឬចាញ់ រុស្ស៊ី គឺពឹងលើអឺរ៉ុប
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីពេលថ្មីៗនេះថា ការបរាជ័យរបស់រុស្ស៊ីគឺអាស្រ័យលើភាពរហ័សរហួនរបស់អឺរ៉ុប ធ្វើយ៉ាងណាកុំឲ្យទីក្រុងមូស្គូគេចផុតពីការដាក់ទណ្ឌកម្មឲ្យសោះ ។
លោក Zelensky បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នៅរដ្ឋធានីកៀវថា “វាជាកិច្ចការរបស់អឺរ៉ុបក្នុងការកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការរកផ្លូវចេញពីការដាក់ទណ្ឌកម្ម ហើយប្រសិនបើកិច្ចការនេះកាន់តែលឿន និងប្រសើរជាងមុន យើងនឹងកាន់តែខិតទៅរកជ័យជម្នះនៃប្រតិបត្តិការសឹករបស់រុស្ស៊ី” ។
លោកបញ្ជាក់ទៀតថា អឺរ៉ុបបានបន្ថយល្បឿននៃការដាក់ទណ្ឌកម្មលើរុស្ស៊ី ដូច្នេះយើងត្រូវកែតម្រូវស្ថានភាពនេះ ដោយត្រូវមានកិច្ចពិភាក្សាលើកញ្ចប់ទណ្ឌកម្មលើកទី ១០ ប្រឆាំងនឹងប្រទេសរុស្ស៊ី ។
លោក Zelensky បាននិយាយថា “ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប គឺជាការពង្រឹងលទ្ធភាពដើម្បីការពារជីវិតរបស់ប្រជាជននៅអឺរ៉ុបសេរី ហើយការសម្រេចក្តីសុបិននៃសន្តិភាពនៅអឺរ៉ុប អាចធ្វើបានតែតាមរយៈអ៊ុយក្រែន និងដោយការឈ្នះទល់នឹងរុស្ស៊ីប៉ុណ្ណោះ” ។
គួរបញ្ជាក់ថា លោកស្រី Von der Leyen រួមជាមួយនឹងក្រុមស្នងការសហភាពអឺរ៉ុប បានទៅដល់រដ្ឋធានីកៀវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អ៊ុយក្រែន លើកទី ២៤ ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ខណៈមន្ត្រីទីក្រុងកៀវរំពឹងថា កិច្ចប្រជុំកំពូលនេះនឹងជំរុញអ៊ុយក្រែនក្លាយជាសមាជិកពេញលេញនៃប្លុកដែលមានសមាជិកទាំង ២៧ មួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ដឹងទេប្រទេសចំនួនប៉ុន្មានហើយ បញ្ជូនរថក្រោះឲ្យ អ៊ុយក្រែន ប្រើទប់ រុស្ស៊ី?

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៣ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ