Connect with us

ព័ត៌មានជាតិ

សាខាក្រុមហ៊ុន ថៃសាមសុងប្រចាំកម្ពុជា បង្ហាញសកម្មភាព និងលទ្ធផល នៃការអនុវត្ត ទស្សនវិស័យចេរភាព នៃបរិស្ថាន

បានផុស

នៅ

សាខា​ក្រុមហ៊ុន ថៃ​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា បាន​ធ្វើការ​បង្ហាញ​នូវ​សកម្មភាព និង​លទ្ធផល នៃ​ការ​អនុវត្ត ទស្សនវិស័យ​ចេរភាព នៃ​បរិស្ថាន (Sustainability of Environment) ក្នុង​ការ​ចូលរួម​ចំណែក​ការពារ និង​ថែរក្សា​បរិស្ថាន ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បម្រែបម្រួល​បរិយាកាស​ពិភពលោក ក៏ដូចជា​លើកកម្ពស់​ការ​យល់ដឹង​ពី​បរិស្ថាន ការ​ថែរក្សា​បរិស្ថាន ការ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន និង​ចូលរួម​ស្រលាញ់​បរិស្ថាន និង​ធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​សាខា​ក្រុមហ៊ុន ថៃ​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី 21 ខែ​កុម្ភៈ ឆ្នាំ 2023 ដែល​ទទួល​បាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម កែន សេរី​រដ្ឋា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​សាម​សុង គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចូលរួម​ចំណែក និង​លើកស្ទួយ​បរិស្ថាន​ធម្មជាតិ​តាមរយៈ​យុទ្ធនាការ និង​យុទ្ធសាស្ត្រ​ស្ដីពី​សង្វាក់​ផលិតកម្ម នៃ​ការ​ផលិត​របស់​ខ្លួន ដោយ​ប្រើប្រាស់​នូវ​វត្ថុធាតុដើម​ជា​អតិបរមា​ក្នុង​វដ្ដ​ផលិតផល។

ទស្សនវិស័យ​ចេរភាព នៃ​បរិស្ថាន (Sustainability of Environment) នេះ ក្រុមហ៊ុន សាម​សុង ទូទាំង​ពិភពលោក​ក៏បាន​បង្កើត​នូវ​យុទ្ធនាការ​មួយទៀត​ឈ្មោះថា “NET SERO” គឺ​ធ្វើយ៉ាងណា​ក្នុង​ឆ្នាំ 2030 រាល់​គ្រប់​ផលិតផល​អេឡិចត្រូនិក រាប់ទាំង​ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីន​បោក ម៉ាស៊ីនត្រជាក់ ផលិតផល​ផ្សេងៗ​ទៀត​ត្រូវតែ​សម្រេច​ឲ្យ​បាន។ ក្នុង​យុទ្ធនាការ​នេះ ក្រុមហ៊ុន សាម​សុង បានដាក់​ចេញ​នូវ​វិធានការ​ចំនួន 3 ធំៗ គឺ ៖ (1) រាល់​គ្រប់​ផលិតផល​អេឡិចត្រូនិក​ទាំងអស់​របស់​សាម​សុង​មិន​មាន​ការ​វេច​ខ្ចប់​ជា​ប្លាស្ទិក (Zero Plastic in packaging), (2) ប្រើប្រាស់​វត្ថុធាតុដើម​កែច្នៃ​ឡើងវិញ​ដើម្បី​ជៀសវាង​ការ​បំពុល​បរិស្ថាន​ក្នុង​សមុទ្រ (Ocean-bound Plastics Recycled Materials), (3) មិន​បំពុល​គុណភាព​ដី (Zero Waste Landfill) ផង​ដែរ។

សម្រាប់​ទូរស័ព្ទ​ដៃ​វិញ ក្រុមហ៊ុន​ក៏បាន​បង្កើត​នូវ​យុទ្ធនាការ​មួយ​ហៅថា “Galaxy For the Planet’’ ហើយ​យុទ្ធនាការ​នេះ​ត្រូវ​សម្រេច​ឲ្យ​បាន​នា​ឆ្នាំ 2025។ ក្នុង​យុទ្ធនាការ​នេះ ទូរស័ព្ទ​សាម​សុង បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន 4 គឺ ៖ (1) គ្រប់​ផលិតផល​ត្រូវ​ប្រើប្រាស់​វត្ថុធាតុដើម​កែច្នៃ​ឡើងវិញ​, (2) ប្លា​ស្ទិ​ក​ត្រូវបាន​កែច្នៃ​ឡើងវិញ​សម្រាប់​ការ​វេច​ខ្ចប់​, (3) មិន​ប្រើប្រាស់​ថ្ម / ថាមពល​ពេល​ផលិតផល​កំពុង Standby ដើម្បី​កុំ​ឲ្យ​ខូច​ថ្ម​, (4) គ្មាន​ការបំពុល​គុណភាព​ដី។

លោក Hyung Geun Lee អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា “​យើង​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ចូលរួម​ចំណែក​អភិរក្ស និង​បន្ត​ចេរភាព​បរិស្ថាន តាមរយៈ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ទាំងឡាយ​របស់​យើង។ ហើយ​ក្នុង​ឆ្នាំ 2030 យើង​នឹង​ពង្រីក​វិសាលភាព នៃ​ប្រព័ន្ធ​ប្រមូល​សំរាម​អេឡិចត្រូនិក​ពី 50 ទៅ 180 ប្រទេស នៅ​ក្នុង​ពិភពលោក ដើម្បី​ដំណើរ​ឆ្ពោះ​ទៅ​រក​អនាគត​ចេរភាព​បរិស្ថាន ដោយ​ការ​លុបបំបាត់​ការ​ប្រើប្រាស់​ឧស្ម័ន​កាបូន និង​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ទូទាំង​ពិភពលោក និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ជា​អតិបរមា​លើ​ផលិតផល 7 ប្រភេទ​ដូចជា ៖ ទូរស័ព្ទ​ដៃ ទូរទស្សន៍ និង ទូ​ទឹកកក​។​ល​។ ជាពិសេស​ការផលិត​នៅ​លើ​ស្មា​ត​ហ្វូ​ន Samsung Galaxy S23 Series ដែល​ត្រូវ​បាន​កែច្នៃ និង​ប្រើប្រាស់​ឡើងវិញ 80% នូវ PET ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង Deco Film សម្រាប់​កញ្ចក់​ផ្នែក​ខាង​ក្រោយ និង​កែច្នៃ 22% លើ​កញ្ចក់​អេក្រង់​ខាងមុខ និង​គម្រប​ខាងក្រោយ នៃ​ស្មាត​ហ្វូន Galaxy S23 Series ផង​ដែរ​។ រួម​ទាំង​កែច្នៃ 20% លើ​ប្លា​ស្ទិ​ក​ដែល​បាន​ប្រើប្រាស់​សម្រាប់​ប៊េ​តុង​ចុច​កម្រិត​សំឡេង និង​ប៊េ​តុង​ចាក់សោ​។​ល​។ ហើយ​ក្នុង​ឆ្នាំ 2025 យើង​នឹង​ដក​សារធាតុ​ប្លា​ស្ទិ​ក​ចេញពី​ក្នុង​ប្រអប់ 100% និង​ប្រើប្រាស់​វត្ថុធាតុដើម​ឡើងវិញ​នូវ​គ្រប់​ផលិតផល​ទាំងអស់​របស់​សាម​សុង​​”។

ឯកឧត្ដម កែន សេរី​រដ្ឋា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន​ក៏បាន​មាន​ប្រសាសន៍​ថា “​យើង​ពិតជា​កោតសរសើរ និង​មាន​មោទនភាព​ចំពោះ​ក្រុមហ៊ុន សាម​សុង សម្រាប់​ក្ដី​ព្រួយបារម្ភ និង​គិតគូរ​ដល់​ពិភពលោក ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ដែល​បាន​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ថែរក្សា និង​ការពារ​បរិស្ថាន​ពី​បញ្ហា​បា​ស្ទិ​ក និង​ជួយ​កាត់បន្ថយ​សំរាម​អេឡិចត្រូនិក ពិសេស​ការពង្រឹង និង​អនុវត្ត​កិច្ច​ការងារ​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​កាបូន​នៅ​គ្រប់​ដំណាក់កាល”។

បន្ថែម​ពី​នេះ​ផង​ដែរ គ្រប់​សកម្មភាព និង​យុទ្ធនាការ​ទាំងអស់​របស់​ក្រុមហ៊ុន សាម​សុង នៅ​ទូទាំង​ពិភពលោក គឺ​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ទីក្រុង ប៊ូសាន នៃ​ប្រទេស​កូរ៉េ ក្លាយ​ជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក World Expo 2030 នា​ពេល​ខាង​មុខ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម