ជីវិតកម្សាន្ដ
ក្រោយស្ថាប័ន Miss Grand Phuket សុំទោសប្រជាជនកម្ពុជាអ្នកគាំទ្រថា កុំសាងកំហុសជាលេីកទី២
បវរកញ្ញាភូកេតថៃ Tia Li Taveepaichpan ដែលបានបង្ហោះរូបភាពកាត់តបង្កប់អត្តសញ្ញាណមានចេតនាមើលងាយប្រជាជនខ្មែរនៅលើ STORY IG បង្កការមិនពេញចិត្តសម្រាប់មហាជនខ្មែរទូទាំងប្រទេសកាលពីថ្មីៗនោះដោយដឹងកំហុសបានធ្វើលិខិតសុំទោសជាសាធារណ:មកកាន់អ្នកគាំទ្រនៅកម្ពុជា។

នៅក្នុងលិខិតសុំទោសរបស់ Miss Grand Phuket បានលើកឡើងថា អ្នកគាំទ្រកម្ពុជាជាទីគោរពក្នុងនាម Miss Grand Phuket យើងសូមអភ័យទោសដោយស្មោះចំពោះព្រឹត្តិការណ៍ថ្មីៗនៃរឿងដែលត្រូវបានផ្សព្វផ្សាយនៅលើ Instagram របស់កញ្ញា Tia Li Teveepanichpan តំណាងបច្ចុប្បន្នរបស់យើង។
ចេតនានៃការបង្ហោះនេះគឺមិនមែនដើម្បីបង្ករឿងដល់ជាតិសាសន៍ដទៃវាយប្រហារដោយអវិជ្ជមាននិងព្យា បាទដើម្បីទាមទារចំណាប់អារម្មណ៍ក្នុងការប្រកួតបវរ កញ្ញាលើកនេះទេ។តំណាងរបស់យើងចង់បង្ហោះរូប ភាពជាមួយនឹងអត្ថបទដែលអធិប្បាយថាមិនគួរបង្កើ តខ្លឹមសារប្រភេទនេះឡើយហើយមិនចង់ឲ្យអ្នកគាំ ទ្រពិតរបស់នាងទៅវាយប្រហារអ្នកដទៃឡើយ ព្រោះវានឹងបំផ្លាញវឌ្ឍនភាពបច្ចុប្បន្នរបស់នាងនៅក្នុងការ ប្រកួតប្រជែង។

លិខិតដដែលបានបន្តថាទោះជាយ៉ាងណាក្ដី អត្ថបទនឹងមិនបានបង្ហោះដោយសារតែកំហុសបច្ចេកទេសទេ ប្រសិនបើយើងសង្កេតឃើញវា។ បន្ទាប់មកយើងបានបង្ហោះរូបភាពឡើងវិញយ៉ាងលឿនជាមួយនឹងអ ត្ថបទដែលចង់និយាយប៉ុន្តែវាយឺតពេលទៅហើយដោ យសារការបង្ហោះនេះត្រូវបានចែករំលែកទៅកាន់មនុ ស្សផ្សេងៗ។ ដូច្នេះទើបបង្កើតនូវការយល់ច្រឡំ ដ៏ធំនេះ ប៉ុន្តែយើងយល់ពីអារម្មណ៍របស់អ្នកទាំងអស់គ្នាទាំងស្រុង ព្រោះថាវាមិនមែនជាអ្វីដែលគួរត្រូវបង្ហាញនោះទេ។

លិខិតនោះបញ្ជាក់ទៀតថា យើងខ្ញុំសូមធ្វើការសុំទោ សយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទាំងមូលនិ ងសង្ឃឹមថាអ្នកអាចយល់ថាចេតនារបស់យើងគឺបរិ សុទ្ធហើយសង្ឃឹមថា អ្នកអាចអភ័យទោសដល់ពួកយើងចំពោះកំហុសដែលបានកើតឡើងនេះ។យើងខ្ញុំសូមសន្យាថានឹងមិនមានរឿងបែបនេះកើតឡើងលើ កក្រោយទៀតទេ។

បន្ទាប់ពីមានការសុំទោសខាងលើសម្រាប់អ្នកគាំទ្រក ម្ពុជាបានលើកឡើងថា ប្រជាជនកម្ពុជាមានចិត្តល្អប្រ ពៃណាស់កម្ពុជាយោគយល់នឹងអភ័យទោសដល់អ្នកដែលបានធ្វេីខុស។ប៉ុន្តែសូមអ្នកកុំសាងកំហុសជាលេីកទី២នឹងបន្តទៀតនៅថ្ងៃខាងមុខពីព្រោះកម្ពុជាមិន មែនជាប្រទេសដែលប្រទេសណាមួយអាចមេីលងា យនឹងជាន់ឈ្លីបានឡេីយ។ អ្នកណាក៏ចេះខុសប៉ុន្តែការខុសច្រេីនដងពេកគឺជាចេនាមិនល្អដែលយេីងមិ នដឹងថាអាចអភ័យទោសដូចពេលនេះឬអត់៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន