ជីវិតកម្សាន្ដ
ផ្ទុះរឿង Miss Grand ភូកេត ! អ៊ឹម សុគន្ធា សុំចិត្តអ្នកគាំទ្ររំងាប់ការខឹងក្រោធ
បន្ទាប់ពីផ្ទុះនូវរឿងរ៉ាវចម្រូងចម្រាសជុំវិញបវរកញ្ញាភូកេតថៃកញ្ញា Tia Li Taveepaichpan ដែលបានបង្ហោះរូបភាពកាត់តបង្កប់អត្តសញ្ញាណមានចេតនាមើលងាយប្រជាជនខ្មែរនៅលើ STORY IG បង្កការមិនពេញចិត្តសម្រាប់មហាជនខ្មែរទូទាំងប្រទេសនោះ អ្នកគ្រប់គ្រង Miss Grand Cambodia បានចេញមកសុំចិត្តអ្នកគាំទ្ររំងាប់ការខឹងក្រោធ ដើម្បីឲ្យស្ថានការណ៍ប្រសើរឡើងវិញ។

អ្នកនាង អ៊ឹម សុគន្ធា បានចេញមកសំណូមពរដូច្នេះថា «ក្នុងនាមខ្ញុំជា National Director Miss Grand Cambodia នាងខ្ញុំពិតជាមានការសោកស្ដាយ និងមិនគាំទ្រដាច់ខាតលើទង្វើរបស់ Miss Grand Phuket បានបង្ហោះលើ Story IG ពេលកន្លងមកនេះ វាធ្វើឲ្យប៉ះពាល់ដល់សម្ពន្ធភាពយ៉ាងខ្លាំង រួមទាំងមិនសមនឹងពាក្យថា Stop The War and Violence ទាល់តែសោះ»។

អ្នកនាង អ៊ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រង Miss Grand Cambodia បានបន្តទៀតថា ដូច្នេះហើយខាងក្រុមការងារក៏បានធ្វើការទាក់ទង និងសាកសួរទៅខាងអ្នកគ្រប់គ្រងកម្មវិធីនៅ Thailand តាំងពីមានបញ្ហាភ្លាមៗ ហើយមកគាត់បានផ្តល់ដំណឹងមកថា ND Miss Grand Phuket កំពុងរកដំណោះស្រាយក្នុងរឿងនេះហើយ។ មុននេះបន្តិចក៏មានការឡាយ ហើយបកស្រាយពីកញ្ញា Tia ពីមូលហេតុ នៃការផុសរួចរាល់ហើយកញ្ញា Tia បានសុំទោសដល់ប្រជាជនខ្មែរដោយការដឹងកំហុស។

អ្នកនាង អ៊ឹម សុគន្ធា បន្ថែមទៀតថា «ខ្ញុំពិតជាសង្ឃឹមថា នឹងមិនមានបញ្ហាបែបនេះកើតឡើងទៀត ឡើយ ជាពិសេសការបង្ហោះលើបណ្ដាញសង្គម ហើយនាងខ្ញុំសុំចិត្តបងប្អូនរំងាប់ការខឹងក្រោធ ដើម្បីឲ្យស្ថានការណ៍មួយនេះឲ្យប្រសើរឡើងវិញ ខ្ញុំជាកូនខ្មែរ ដូច្នេះយើងជាជនរួមជាតិចូលរួមថែរក្សាកិត្តិយសជាតិរួមគ្នា»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


