ព័ត៌មានជាតិ
គ្រូក្រមាមាស ស៊ាន គីមស៊ៀន ប្រើពេលស្ទើរតែពេញមួយជីវិតចងក្រងឯកសារលើកស្ទួយក្បាច់គុនល្បុក្កតោខ្មែរ
រម្លឹកដល់ឈ្មោះព្រឹទ្ធាចារ្យផ្នែកក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ គឺលោកគ្រូក្រម៉ាមាស ស៊ាន គីមស៊ៀន មហាជនជាច្រើនពិតជាបានស្គាល់គ្រប់គ្នា ខណៈលោកគ្រូជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរល្បុក្កតោ រហូតពិភពលោកបានស្គាល់ និងល្បីល្បាញលើឆាកអន្តរជាតិ។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាសម្តែង និងជាគ្រូបង្ហាត់ដ៏ល្បីឈ្មោះ កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ឲ្យដឹងថា លោកគ្រូតាក្រមាមាស ស៊ាន គីមស៊ៀន មានអាយុច្រើនហើយលោកគ្រូតាបានប្រើពេលវេលាស្ទើរតែពេញមួយជីវិតរបស់លោកខិតខំប្រឹងប្រែងចងក្រងឯកសារលើកស្ទួយផ្សព្វផ្សាយ និងលះបង់ច្រើនណាស់ដើម្បីក្បាច់គុនបុរាណខ្មែរគុនល្បុក្កតោ។
កញ្ញា ពេជ្រ ចរណៃ ក៏បានលើកឡើងទៀតថា ដោយសារការចូលរួមជាផ្នែកមួយសំខាន់នេះហើយទើបធ្វើឱ្យក្បាច់គុនខ្មែរដ៏ចំណាស់មួយនេះគឺបានល្បីល្បាញមានគេស្គាល់រហូតបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌរបស់ពិភពលោកហើយក៏សូមអរគុណដល់បងៗក្រុមការងារថាមពលហ្វីមដែលបានចូលរួមយ៉ាងសកម្មក្នុងការផលិត វីដេអូឯកសាររូបភាពក្បាច់គុនល្បុ ក្កតោ ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីការចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនមនុស្សជាតិរបស់អង្គការយូណេស្កូបានឱ្យដឹងថា នាថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំលើកទី១ ៧នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូតាមសេចក្ដីស ម្រេច 17.COM7។

ចំពោះការចុះបញ្ជី “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូគឺជាជោគជ័យនិងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមកាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជាក្នុងការការ ពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់ បង់៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


