កីឡា
កីឡាករ ផ្លយ ធិញហួយ ជឿជាក់ថាបន្ទាប់ពីបញ្ចប់ការប្រកួត WFFA Pulse 2026 នឹងមានអ្នកហាត់បាល់ Free Style កាន់តែច្រើន
កីឡាករ Free Style របស់កម្ពុជា កីឡាករ ផ្លយ ធិញហួយ ថាបន្ទាប់ពីបញ្ចប់កម្មវិធី WFFA Pulse Phnom Penh 2026 នេះទៅនឹងមានអ្នកស្រឡាញ់ចូលចិត្ត និងហ្វឹកហាត់កីឡាមួយនេះកាន់តែច្រើននៅប្រទេសកម្ពុជាជាមិនខាន។

កីឡាករ ផ្លយ ធិញហួយ
កីឡាករ ផ្លយ ធិញហួយ បានឲ្យដឹងថា រូបគេបានសម្រេចក្ដីស្រមៃចូលរួមការប្រកួតកម្រិតអន្តរជាតិហើយនៅពេលនេះបន្ទាប់ពីលេង និងហ្វឹកហាត់កីឡា Free Style នេះប្រហែលរយៈពេល ១០ឆ្នាំកន្លងទៅមកនេះ។ នៅប្រទេសកម្ពុជាបច្ចុប្បន្ននេះមានកីឡាករ Free Style ប្រហែលខ្ទង់ ១០នាក់នោះទេមិនទាន់មានអ្នកចាប់អារម្មណ៍ ឬហ្វឹកហាត់ច្រើនដូចបណ្ដាប្រទេសដទៃឡើយ។

កីឡាករ ផ្លយ ធិញហួយ
អ្នកដើមកំណើតពីខេត្តសៀមរាបរូបនេះបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការប្រកួត WFFA Pulse Phnom Penh 2026 រូបគេជឿជាក់ថានឹងអាចទាក់ទាញបានកីឡាករ កីឡាការិនីកាន់តែច្រើនងាកមកហ្វឹកហាត់កីឡាបាល់ទាត់ Free Style នេះ។ ការរៀបចំព្រឹត្តិការណ៍ WFFA Pulse Phnom Penh 2026 នេះគឺបានជួយផ្សព្វផ្សាយឲ្យដល់បណ្ដាប្រទេសនៅលើឆាកអន្តរជាតិបានដឹងថាកម្ពុជាក៏មានអ្នកហ្វឹកហាត់ និងមានកីឡាករលេងកីឡាមួយនេះផងដែរ។ យ៉ាងយូររយៈពេល ២-៣ឆ្នាំទៅមុខទៀតនឹងមានកំណើនកីឡាករពី ៣០-៥០នាក់បន្ថែមទៀតនៅកម្ពុជា ព្រោះព្រឹត្តិការណ៍នេះជាការផ្សព្វផ្សាយដល់យុវជនបានដឹង និងបណ្ដុះចិត្តស្រឡាញ់ផងដែរ។


ទិដ្ឋភាពប្រកួត
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Freestyle អាស៊ី WFFA Pulse Phnom Penh ឆ្នាំ ២០២៦ មានកីឡាករ កីឡាការិនីមកពីជាង ១០ ប្រទេសដែលសុទ្ធតែអ្នកមានបច្ចេកទេសល្អៗ។ ជ័យជម្នះមេដាយមាសបានទៅកីឡាករអូស្ត្រាលី Jay Hennicke ខណៈមេដាយប្រាក់ និងសំរិទ្ធ បានទៅកីឡាករជប៉ុន Akinobu Kamine និង Hiroyuki Kaneko។ ចំណែកវិញ្ញាសាឯកត្តជននារី មេដាយមាស បានទៅកីឡាការិនីជប៉ុន Moeka Ribeiro, មេដាយប្រាក់បានទៅកីឡាការិនីឥណ្ឌា Estela Ribeiro និងមេដាយសំរិទ្ធបានទៅកីឡាការិនីជប៉ុន Mai Sasutake។ កម្ពុជារៀបចំការប្រកួតនេះរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៦ នៅ The King’s School Vattanacville រាជធានីភ្នំពេញ៕




កីឡាករ ផ្លយ ធិញហួយ(អាវក្រហម)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


