ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះត្រួតពិនិត្យផ្ទះពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់
ឧត្តរមានជ័យ ៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្ដរមានជ័យ អមដំណើរដោយ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះពិនិត្យផ្ទះប្រជាពលរដ្ឋនៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

សម្រាប់ព័ត៌មានបឋម អំពីករណីខ្យល់កន្ត្រាក់នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដែលមានករណីភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បានកើតឡើងបណ្តាលឲ្យផលប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋចំនួន ២៤៩ខ្នង លើក្រុង ស្រុកចំនួន ០៣ដូចខាងក្រោម៖
១.ក្រុងសំរោង ៖ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៤៤ខ្នង
២.ស្រុកអន្លង់វែង ៖ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នង
៣.ស្រុកត្រពាំងប្រាសាទ ៖ ដួលស្លាកគណបក្សប្រជាជនកម្ពុជាចំនួន ០១កន្លែង។
សរុបករណីគ្រោះមហន្តរាយគិតចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ សរុបចំនួន ៨ករណី ប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤៦០ខ្នង, ដួលស្លាកផ្សាយពាណិជ្ជកម្មធំចំនួន ០៣ និងរបួសមនុស្សម្នាក់៕
ដោយ ៖ ចាន់ ធី










-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


