ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម៖ នៅខេត្តក្រចេះប៉ះពាល់ធ្ងន់គឺស្រូវ រីឯប្រជាជនជាទម្លាប់ខេត្តនេះ ជាខេត្តជាប់មាត់ទន្លេ
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ឲ្យដឹងថា នៅក្នុងខេត្តក្រចេះ ផលប៉ះពាល់ធ្ងន់គឺស្រូវតែម្តង។ រីឯប្រជាជនជាទម្លាប់នៅក្នុងខេត្តនេះ គឺជាខេត្តជាប់មាត់ទន្លេ វាមិនចម្លែកទេរឿងទឹកជំនន់។ នៅឆ្នាំ២០២១ ទឹកឡើង ១៨ម៉ែត្រ ឆ្នាំ២០២២ ទឹកឡើង ១៩ម៉ែត្រ ឆ្នាំ២០២៣ ទឹកឡើង២០ម៉ែត្រ និងនៅឆ្នាំ២០២៤នេះ ទឹកឡើង ២១ម៉ែត្រ ។

ការលើកឡើងបែបនេះ ធ្វើឡើងនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដែរលោកចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខប្រជាពលរដ្ឋស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ។
លោកមានប្រសាសន៍បន្តថា ៣ឆ្នាំហើយហាក់បីដូចជាមិនចំឡែកទេ ដែលមានការព្រួយបារម្ភខ្លាំងទឹកនឹងចូលតាមព្រែក បឹង ដែលធ្វើឲ្យនាំល្បាប់ចូលទៅដល់ក្នុងដីរបស់គាត់ បើមានលទ្ធភាពអាស្រ័យផលបន្ត។ ឆ្នាំនេះ បើកម្ពស់ទឹកត្រឹមប៉ុណ្ណឹង គឺល្អលេខ១ ដោយសារអី ទឹកល្អល្មមចូលគ្រប់បឹងបួរ ព្រែកត្រពាំង ដែលពិនិត្យស្ថានភាពជាក់ស្ដែងនៅលើអាកាស គឺឃើញថា ទឹកពេញល្អបរបូណ៍តែម្តង ប្រសិនបើទឹកមិនច្រានដល់ ២២ម៉ែត្រ ឬ២៣ម៉ែត្រ គឺជាការល្អប្រសើរ។ អញ្ចឹងទម្លាប់របស់ប្រជាជននៅខេត្តនេះ កាលពី៥ឆ្នាំមុនយើងព្រួយបារម្ភពីការជម្លៀសពួកគាត់ឡើងទីទួលសុវត្ថិភាព រីឯ៥ឆ្នាំក្រោយនេះវិញ មិនមានព្រួយបារម្ភពួកគាត់ទេ គាត់បានប្រុងប្រៀបទុកជាមុន ដោយសារអាជ្ញាធរនៅមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្តបានពង្រាយមន្ត្រីឃោសនាឲ្យអប់រំពន្យល់ ហើយផ្ដល់អំពីព័ត៌មានឲ្យគាត់ ដើម្បីឲ្យគាត់ប្រុងប្រៀបត្រៀមទុកជាមុន។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា ដូច្នេះហើយ បានជាលោកចង់មកនៅឃុំនេះម្តងទៀត ព្រោះពេល ៣ឆ្នាំ ដែលយើងមិនទាន់បានជួបគ្នា ដោយសារទឹកអត់ឡើង។ ដល់លើកនេះ មកម្តងទៀតនៅបុសលាវនេះ កា្លយទៅជាទួសសុវត្ថិភាពមួយឃុំតែម្តង ខ្ញុំមិនទាន់និយាយ ដល់ឃុំដទៃទៀត នៅក្នុងស្រុកចិត្របុរីទេ ខ្ញុំចង់និយាយតែឃុំនេះ១នេះ ជាការប្រឹងប្រែងរបស់ ក្រុមប្រឹក្សាឃុំ ហើយនេះជាការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ដែលលោកបាន យកចិត្តទុកដាក់ជួយចំពោះប្រជាជន ។ ជាពិសេស គឺឃុំបុសលាវនេះ ដែលប្រជាជនរបស់ ឃុំនេះ បានគាំទ្រ ពេញចិត្តទៅលើសម្ដេចមហាបវរធិបតី នឹងបោះឆ្នោតជូនគាត់ក្លាយជា នាយករដ្ឋមន្ត្រី នេះដែលជាចំនុច១ ដែលនាំឲ្យមានភាពរីកចម្រើន។

លោក ក៏បានកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្ត និងមន្ទីរកសិកម្មខេត្ត ដែលខិតខំប្រមូលផ្តុំព័ត៌មាន ដើម្បីត្រៀមលក្ខណៈសម្បត្តិផ្ដល់ជូនឲ្យក្រសួងជំនាញ ដើម្បីក្រសួងជំនាញពិនិត្យពិចារណា។ ក្នុងនាម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី សូមសំដែងការអរគុណចំពោះថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងបានពាំនាំនូវសេចក្តីនឹករលឹក របស់សម្ដេចធិបតី ផ្ញើជូនចំពោះប្រជាជនទូទាំងខេត្តផងដែរ ថា លោកមានកង្វល់ខ្លាំងណាស់ តាមដានយ៉ាងយកចិត្តទុកដាក់អំពីបញ្ហាទឹកក្រែងលរប៉ះពាល់ទៅលើប្រជាជន ដោយមិនមានការយកចិត្តទុកដាក៕
អត្ថបទ៖ ប្រុញ វិធិន



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


