ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីថា មន្រី្តគឺជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកជាថ្មីថា មន្រី្តគឺជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ ហើយកុំអាងបានធ្វើមន្ត្រីប្រើអំណាចទាំងទទឹងទិសឲ្យសោះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកបែបនេះ គឺនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រី ត្រូវធ្វើការបម្រើប្រជាជន ដោយការយកចិត្តទុកដាក់ និងនៅកៀកជិតជាមួយប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា មន្ត្រីថ្នាក់ក្រោមជាតិ ដូចជាអភិបាលរងខេត្ត ឬអភិបាលរងខេត្ត អភិបាលស្រុក ឬអភិបាលរងស្រុក បើរកបាននៅក្នុងមូលដ្ឋាននោះគឺល្អ។ ដើម្បីងាយស្រួលក្នុងការសម្រួលការងារជូនប្រជាពលរដ្ឋ ព្រោះពួកគាត់មានផ្ទះនៅទីនោះស្រាប់។
សម្តេចបានបន្ថែមទៀតថា កាលណាដែលយកមន្ត្រីពីរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងនៅថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យឈប់សម្រាក គឺពួកគាត់អត់បានប្រចាំការនៅខេត្តទេ ព្រោះពួកគាត់ជាប់រវល់ទៅលេងប្រពន្ធកូន។
ការលើកឡើងរបស់សម្តេចខាងលើនេះ គឺដើម្បីឲ្យមន្រ្តីមានការយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាជន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


