ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ រាជរដ្ឋាភិបាល ផ្ដល់ក្របខ័ណ្ឌដល់វិស័យអាទិភាពពីររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពទៅលើវិស័យសុខាភិបាល និងវិស័យអប់រំជាខ្លាំង ដោយបានផ្ដល់ក្របខ័ណ្ឌដល់វិស័យទាំងពីរនេះ រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។

ការគូសបញ្ជាក់ជាថ្មីនេះ នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ១,៣៩៦នាក់ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសុខាភិបាល និងវិស័យអប់រំ ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរជាខ្លាំងនាពេលកន្លង ដោយវិស័យទាំងពីរនេះ គឺរាជរដ្ឋាភិបាល បានផ្ដល់ក្របខ័ណ្ឌច្រើនជាងគេ ដែលផ្ទុយពីវិស័យផ្សេងទៀត។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «គឺមានតែពីរផ្នែកនេះទេ ដែលរាជរដ្ឋាភិបាលផ្ដល់ក្របខ័ណ្ឌក្នុងមួយឆ្នាំៗរាប់ពាន់នាក់នោះ ឯស្ថាប័នដទៃទៀត ចូលនិវត្តន៍ម្នាក់ អនុញ្ញាតឲ្យរើសម្នាក់ ជួនកាលចូលនិវត្តន៍ពីរនាក់ ឲ្យរើសតែម្នាក់ទេ ប៉ុន្តែក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ គឺយើងផ្ដល់លទ្ធភាពច្រើន ដើម្បីបម្រើនូវសេចក្ដីត្រូវការ សម្រាប់ការព្យាបាលប្រជាជនរបស់យើង»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


