សន្តិសុខសង្គម
ប្រទះឃើញអាវុធ អាកា៤៧មួយដើម និងគ្រាប់១០០គ្រាប់ ក្នុងស្រះទឹក
បាត់ដំបង ៖ អាវុធអាកា៤៧ មួយដើម ប្រភេទស្វ័យបត់ ត្រូវបានប្រជាពលរដ្ឋដែលដើរបង់សំណាញ់តាមស្រះ ប្រទះឃើញ រួមជាមួយនឹងគ្រាប់ចំនួន១០០គ្រាប់ផងដែរ ដែលជនមិនស្គាល់មុខបានយកទៅប្លុងចោលនៅក្នុងស្រះទឹកនោះ។
ការប្រទះឃើញអាវុធដែលនៅមានគុណភាពល្អនេះ គឺនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង០០នាទីព្រឹក នៅចំណុចខាងត្បូងភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានប្រជាពលរដ្ឋចំនួន ២នាក់ ១.ឈ្មោះ សឿន សុវណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ និង២.ឈ្មោះ សឺន ឆៃឡេង ភេទប្រុស អាយុ ១១ឆ្នាំ អ្នកទាំង២ រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ត្រូវជាបង ប្អូនថ្លៃ) បាននាំគ្នាជិះម៉ូតូ ទៅបង់ត្រីនៅស្រះ (មិនស្គាល់ម្ចាស់) ពីរខាងត្បូងភូមិគរ ឃុំព្រៃស្វាយ ខាងលិចផ្លូវលំគ្រួសក្រហមចំងាយប្រហែល ១០ម៉ែត្រ។
លុះនៅពេលពួកគេ បង់បានចំនួន ៣សំណាញ់ ក៏អូសបានជាប់ថង់ផ្លាស្ទិកធំមួយ ដែលអាចមើលឃើញថា ជាអាវុធ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចុះត្រួតពិនិត្យ។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញកាំភ្លើង ០១ដើម ម៉ាក AK47 (បត់) ផលិតនៅប្រទេសចិន មានបង់ចំនួន០៤ និងគ្រាប់ចំនួន ១០០គ្រាប់ រុំដោយកន្សែងពោះគោព៌ណ ស ច្រកក្នុងថង់ផ្លាស្ទិច ព៌ណ ស រួចសមត្ថកិច្ចបានរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកម្ទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឫស្សី អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ