ព័ត៌មានអន្ដរជាតិ
អាកាសធាតុកាចសាហាវ សម្លាប់មនុស្ស ២លាននាក់ ចាប់តាំងពីឆ្នាំ១៩៧០ មក
អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា អាកាសធាតុកាចសាហាវនិងព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុនិងទឹក បានបណ្តាលឲ្យមានគ្រោះមហន្តរាយចំនួន ១១៧៧៨លើក នៅពាក់កណ្តាលសតវត្សរ៍ចុងក្រោយនេះ ដែលបានសម្លាប់មនុស្សប្រមាន២លាននាក់។

ក្នុងនោះ ជាង៩០ភាគរយនៃការស្លាប់ ត្រូវបានរាយការណ៍ កើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយការខូចខាតសេដ្ឋកិច្ចពីទឹកជំនន់ ព្យុះ និងភ្លើងឆេះព្រៃ បានកើនឡើងខ្លាំង ចាប់តាំងពីឆ្នាំ១៩៧០មក ដែលខាតបង់សរុបជាទឹកប្រាក់ចំនួន៤.៣ពាន់ពាន់លានដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីនោះមក ចំនួនអ្នកស្លាប់បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែល WMO និយាយថា ដោយសារតែការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធព្រមានជាមុន និងការគ្រប់គ្រងគ្រោះមហន្តរាយ។
ត្រឹមតែសហរដ្ឋអាមេរិក គឺមានការខាតបង់ទឹកប្រាក់រហូតដល់ ១.៧ទ្រីលានដុល្លារ ពោលគឺស្មើនឹង ៣៩% នៃការខាតបង់សេដ្ឋកិច្ចចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ២០២១។

ចំណែក បង់ក្លាដែស គឺជាប្រទេសមានអ្នកស្លាប់ដោយសារអាកាសធាតុច្រើនជាងគេបំផុតនៅអាស៊ី ដោយមាន ៥២០ ៧៥៨នាក់ បណ្តាលមកពីគ្រោះមហន្តរាយចំនួន២៨១លើក។
ដោយឡែក នៅអឺរ៉ុប មនុស្សចំនួន១៦៦៤៩២នាក់ បានស្លាប់នៅក្នុងគ្រោះមហន្តរាយចំនួន ១៧៨៤ដែលស្មើនឹង ៨%នៃការស្លាប់ដែលត្រូវបានរាយការណ៍ទូទាំងពិភពលោក។
គួរបញ្ជាក់ថា សីតុណ្ហភាពក្តៅខ្លាំងគឺជាមូលហេតុចម្បងនៃការស្លាប់ ហើយទឹកជំនន់ គឺជាមូលហេតុចម្បងនៃការខាតបង់សេដ្ឋកិច្ច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ