ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ សារព័ត៌មានអន្តរជាតិធំៗ បានផ្សាយល្អអំពីស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ស្ថាប័នសារព័ត៌មានធំៗនៅលើពិភពលោក បានផ្សព្វផ្សាយល្អអំពីកម្ពុជា សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ។

ការឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣នេះ។ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមលើកទី ៣២ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «លុយកាក់អាចចាយអស់ ក៏ប៉ុន្តែកេរ្ដិ៍ឈ្មោះកម្ពុជា ចាយមិនអស់ទេ…យើងរក្សាទុកឲ្យជាតិយើង ឲ្យកូនចៅជំនាន់ក្រោយយើងរាប់រយឆ្នាំតទៅទៀត ថា ស៊ីហ្គេមនៅកម្ពុជា ចាប់ផ្ដើមពីកំណែទម្រង់ក្នុងចក្ខុវិស័យមួយ ទាក់ទងជាមួយនឹងបញ្ហាជំរុញសមាហរណកម្ម នៅក្នុងក្របខ័ណ្ឌអាស៊ាន តាមរយៈនៃការដែលយើងធ្វើការដោយនិយាយតាមមួយបែបថា គឺយើងធ្វើដោយមិនគិតលុយ ការចំណាយអ្វីទាំងអស់សម្រាប់អ្នកដែលមកប្រទេសរបស់យើង»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានក្លាយជាប្រធានបទមួយនៃស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ រាប់ទាំងស្ថាប័ន CNN, New York Time, South China Morning Post, Channel News Asia ជាដើម បានផ្សាយល្អអំពីកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


