ព័ត៌មានជាតិ
អង្គការអន្តរជាតិធំៗចំនួន ២ ប្រកាសបញ្ជូនគណៈប្រតិភូមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា
អង្គការអន្តរជាតិធំៗចំនួន២ គឺបណ្តាញអ្នកជំនាញការរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង(RECEF) និងសហគមន៍សេដ្ឋកិច្ចនៃប្រទេសអាហ្រ្វិកខាងលិច(CEDEAO) បានប្រកាសថា នឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជានាខែកក្កដា ខាងមុខ នេះ។ នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន កម្ពុជាថ្មី នៅយប់មិញនេះ។

លោក ឌឹម សុវណ្ណារុំ (រូបភាព៖គ.ជ.ប)
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់បែបនេះ បន្ទាប់ពីរូបលោកបានទៅចូលរូមសិក្ខាសាលាអន្តរជាតិលើកទី១១ ស្តីពី “បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត” និងមហាសន្និបាតលើកទី១០របស់ RECEF នៅក្នុងទីក្រុងបារីស ប្រទេសបារាំង។ លោកទើបវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញនាព្រលប់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។ លោក ឌឹម សុវណ្ណារុំ បានបង្ហាញពីក្តីរីករាយដែល RECEF មានសមាជិកដល់ទៅ ២២ប្រទេស និង CEDEAO មានសមាជិក ១៥ ប្រទេស គ្រោងនឹងបញ្ជូនគណៈប្រតិភូមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែ លោកមិនទាន់អាចបង្ហាញឲ្យដឹងនៅឡើយទេថា អង្គការអន្តរជាតិទាំង២នេះ នឹងបញ្ជូនគណៈប្រតិភូចំនួនប៉ុន្មាននាក់មកកម្ពុជា។

លោក ឌឹម សុវណ្ណារុំ ចូលរូមសិក្ខាសាលាអន្តរជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំង (រូបភាព៖ លោក ឌឹម សុវណ្ណារុំ)
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ចំណែក យុទ្ធនាការឃោសនាបោះឆ្នោតវិញ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សនយោបាយចំនួន១៨ គណបក្ស ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) អនុញ្ញាតឲ្យចូលរួមការបោះឆ្នោត ខណៈគណបក្សនយោបាយ២ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានបដិសេធ ដោយសារតែមិនបានបំពេញគ្រប់លក្ខខណ្ឌ និងឯកសារដែលគ.ជ.ប តម្រូវ។

ប្រជាពលរដ្ឋទៅបោះឆ្នោតនាពេលកន្លងមក (រូបភាព៖Google)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានគូសបញ្ជាក់ហើយថា បើទោះបីគណបក្សនយោបាយទាំង២នេះ មិនបានចូលរួមការបោះឆ្នោតក៏ដោយ ក៏ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ នៅតែប្រព្រឹត្តទៅដូចការគ្រោងទុក។ ម្យ៉ាងវិញទៀត ដ្បិតថា អវត្តមានគណបក្សនយោបាយ២នេះក្តី ក៏វាមិនប៉ះពាល់អ្វីដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ ព្រោះនៅមានគណបក្សដល់ទៅចំនួន១៨ទៀត ដែលបានចូលរួមការបោះឆ្នោត ដូចយ៉ាង គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាដើម៕
ដោយ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


