កីឡា
ខ្លាំងមែន! Capitan ផ្ដួល Ramazanov ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកថ្មី
មិនធម្មតាទេតារាប្រដាល់ថៃ Capitan Petchyindee Academy ក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មី ONE BANTAMWEIGHT KICKBOXING WORLD CHAMPIONSHIP បន្ទាប់ពីផ្ដួល Ramazanov ឲ្យសន្លប់មិនដល់២ទឹកស្រួលបួលផងនៅព្រឹត្តិការណ៍ ONE: UNBREAKABLE នៅយប់ថ្ងៃទី ២២ មករា នេះឯកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

គ្រាន់តែស្នូរជួងទឹកទី១ Capitan ដើរចូលប្រើកណ្ដាប់ដៃ អមដោយការទាត់ជើងក្រោមមិនខ្លាចរអានឹងម្ចាស់ខ្សែក្រវាត់ទាល់តែសោះ។ ចំណែក Alaverdi Ramazanov បានប្រើបច្ចេកទេសវាយឆ្មក់ និងដកថយមួយៗ។ នៅពាក់កណ្ដាលទឹកដំបូង Capitan ចេញកណ្ដាប់ឆ្វេងស្ដាំមួយពីរធ្វើឲ្យកីឡាកររុស្សីផ្ងាកថាក្រោយទៅក្បែររេញ ប៉ុន្តែ កីឡាករថៃមិនអាចផ្ដាច់បានឡើយ។
Ramazanov នៅបន្តតាំងចិត្ត និងគេចហើយឆ្មក់វិញចំៗ លើ Capitan ដែរប៉ុន្តែ មិនធ្ងន់រហូតដល់គ្រោះថ្នាក់ឡើយ មុននឹងបញ្ចប់ទឹកនេះ។

ទឹកទី២ Capitan នៅតែរក្សាជំហរដដែលពោល ទាត់ក្រោមផង និងសម្រុកកណ្ដាប់ដៃកាន់តែខ្លាំងពេលដឹងកម្លាំងរបស់ Ramazanov ថយចុះ។ ការប្ដូរគ្នាមួយប្រាវនៅដើមទឹកទី២មិនមានភាគីណារងរបួស។ ប៉ុន្តែ ជាងពាក់កណ្ដាលទឹក កូនសិស្សមកពីក្លិប Petchyindee Academy បានសម្រុកកណ្ដាប់ដៃចំគោលដៅឆ្វេងស្ដាំ និង កៀរម្ចាស់ខ្សែក្រវាត់ទៅក្បែរសង្វៀន មុននឹងបញ្ចប់ដោយកណ្ដាប់ដៃញាប់រន្ថើនធ្វើឲ្យគូប្រកួតដួលលើក្ដាររេញ។
ទីបំផុត Capitan ផ្ដួល Ramazanov ឲ្យសន្លប់នៅនាទីទី ១:៥៦ នៃទឹកទី២ដើម្បីគ្រងខ្សែក្រវាត់ពិភពលោកលើកដំបូងរបស់ខ្លួន។
ម្ចាស់ខ្សែក្រវាត់ថ្មី Capitan បានថ្លែងថា «សូមអរគុណ គ្រូបង្វឹក ក្រុមការងារពាក់ព័ន្ធ ដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ និងឈ្នះខ្សែក្រវាត់។ ខ្ញុំរង់ចាំការឡើងការពារខ្សែក្រវាត់ឲ្យសម្រេច និង រក្សាខ្សែក្រវាត់ឲ្យយូរតាមតែអាចធ្វើទៅបាន»។
គួរដឹងថា Capitan សាងកំណត់ត្រាផ្ដួលគូប្រកួតលឿនបំផុតនៅ ONE Super Serie ដោយប្រើពេលត្រឹម ៦ វិនាទីប៉ុណ្ណោះដើម្បីផ្ដួលមិត្តរួមជាតិ Petchtanong ឲ្យសន្លប់ឈឹងនៅព្រឹត្តិការណ៍ ONE: A NEW BREED III កាលពីខែកញ្ញា ឆ្នាំ២០២០៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


