កីឡា
Jonathan Haggerty និយាយអំពីជំនួបរវាង Demetrious Johnson និង Rodtang Jitmuangnon
កីឡាករចក្រភពអង់គ្លេស Jonathan Haggerty ដែលជាអតីតម្ចាស់ខ្សែក្រវាត់មួយថៃ ONE Flyweight បានសម្ដែងមតិជុំវិញបទបញ្ជាពិសេសនៃការប្រកួតរវាង Demetrious Johnson និង Rodtang Jitmuangnon នៅព្រឹត្តិការណ៍ ONE X ខាងមុខ។ ការប្រកួតរវាង Rodtang និង DJ ធ្វើឡើង ៤ ទឹកក្នុងនោះទឹកទី១ ប្រកួតមួយថៃ, ទឹកទី២គុនចម្រុះ, ទឹកទី៣មួយថៃ និង ទឹកទី៤គុនចម្រុះវិញ។
កីឡាកររហស្សនាម “The General” ជឿជាក់ថា វាជាការផ្ដល់ឲ្យវីរបុរសគុនចម្រុះ នូវផលលំបាកជាងតារាជួរមុខរបស់ថៃ។ អតីតម្ចាស់ខ្សែក្រវាត់មួយថៃទម្ងន់ Flyweight បានបញ្ចេញមតិថា៖«ខ្ញុំគិតថាការប្រកួតនោះ គឺកាន់តែលំបាកខ្លាំងសម្រាប់ Demetrious Johnson»។
Jonathan Haggerty ត្រៀមខ្លួនជាថ្មីដើម្បីជួប Rodtang ក្នុងការដណ្ដើមខ្សែក្រវាត់
បន្ទាប់ពីផ្ដួលកីឡាករ Mongkolpetch Petchyindee ឲ្យសន្លប់នៅព្រឹត្តិការណ៍ ONE: BAD BLOOD នាដើមខែ នេះ ជើងខ្លាំង Jonathan Haggerty បានត្រលប់ទៅហ្វឹកហាត់វិញហើយក្នុងករណីដែលអាចឡើងទៅដណ្ដើមខ្សែក្រវាត់មួយថៃ ONE Flyweight ពីមនុស្សដែក Rodtang នៅពេល Johnson ខកខានឡើងសង្វៀន ONE X ដោយប្រការណាមួយ។

កីឡាករមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានរៀបរាប់បែបនេះ៖ «ពេលណាខ្ញុំត្រលប់ទៅហ្វឹកហាត់វិញ ខ្ញុំហ្វឹកហាត់ស្នៀត MMA និង រង់ចាំការហៅឲ្យឡើងប្រកួតជាថ្មី។ ដូចដែលខ្ញុំបាននិយាយ ខ្ញុំគិតដោយស្មោះត្រង់ទៅថា ខ្ញុំអាចជាការប្រកួតលំបាកសម្រាប់ Demetrious Johnson។ ដូច្នេះមានតែរង់ចាំមើលទេថា មានអ្វីនឹងកើតឡើង»។
ខណៈដែល ក្បាច់ចំបាប់របស់គេមិនស្ថិតក្នុងលំដាប់ខ្ពស់ Haggerty មានអារម្មណ៍ថាល្អគ្រប់គ្រាន់ដើម្បីអាចទ្រាំទ្របាននៅទឹកទី ១ ឬ ទឹកទី២ ពេលនៅលើសង្វៀននិងអាចចេញស្នៀតដើម្បីឲ្យគូប្រកួតចុះចាញ់បាន ។

Haggerty គូសបញ្ជាក់៖«ខ្ញុំអាចធ្វើបាន។ អ្នកដឹងទេ ខ្ញុំត្រៀមរួចរាល់គ្រប់ពេលវេលា។ ខ្ញុំអាចព្យាយាមបញ្ចប់គូប្រកួតនៅទីនោះ។ ប៉ុន្តែ យើងត្រូវរង់ចាំមើលសិន។ ខ្ញុំបានហ្វឹកហាត់ [ជឺជិតស៊ូ]។ ពុករបស់ខ្ញុំបើកក្លិបមួយ។ រយៈពេលប៉ុន្មានឆ្នាំនេះ ខ្ញុំបានរីកធំធាត់ និង ហ្វឹកហាត់មូលដ្ឋានគ្រឹះជឺជិតស៊ូជាច្រើនឆ្នាំមកនេះ តែ មិនបានដាក់ចិត្តកាយមួយរយភាគរយទេ»។
គួរដឹងថា Johnson ត្រូវតតាំងនឹង Rodtang នៅសង្វៀន ONE X ដែលជាខួប ១០ ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍ប្រកួត ONE Championship។ ការប្រកួតនឹងផ្សាយផ្ទាល់ចេញពី Singapore Indoor Stadium ប្រទេសសិង្ហបុរី នៅថ្ងៃសៅរ៍ទី ២៦ ខែ មីនា ខាងមុខ។ អ្នកគាំទ្រកំពុងរង់ចាំមើលអំពីការឡើងសង្វៀនគុនចម្រុះ របស់ Haggerty នាថ្ងៃណាមួយ៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


