កីឡា
វ៉ៃល្អ De Ridder និង Roman ទទួលបានប្រាក់រង្វាន់ទឹកចិត្តសរុប១០ម៉ឺនដុល្លារ
ស្ថាប័នប្រដាល់ធំបំផុតប្រចាំអាស៊ី ONE Championship បានចំណាយប្រាក់ចំនួន១០ម៉ឺនដុល្លារទៀតហើយដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្តដល់កីឡាករដែលប្រកួតបានល្អឥតខ្ចោះកាលពីថ្ងៃសុក្រ ទី២៥ ខែកុម្ភៈកន្លងទៅនេះនៅប្រទេសសិង្ហបុរី។

នារាត្រីនៃសមរភូមិប្រយុទ្ធផ្សាយផ្ទាល់ ONE: Full Circle ជើងខ្លាំងមិនដែលចាញ់មកពីប្រទេសរុស្ស៊ី និងជាម្ចាស់ខ្សែក្រវាត់ពិភពលោកពីរប្រភេទទម្ងន់កីឡាករ Reinier de Ridder និងជើងឯកឃីកបុកសីងពិភពលោកទម្ងន់ធ្ងន់ពិភពលោកកីឡាករ Roman Kryklia ជាអ្នកទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមលើប្រាក់តម្លៃខ្លួន។
ប្រធាន និងជានាយកប្រតិបត្តិរបស់ ONE Championship លោក Chatri Sityodtong បានម្រេចផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥ម៉ឺនដុល្លារអាមេរិកម្នាក់ដូចគ្នាដល់ម្ចាស់ខ្សែក្រវាត់ពិភពលោកទាំងពីរនាក់ បន្ទាប់ពីការប្រកួតរបស់ពួកគេត្រូវបានវិនិច្ឆ័យថា វ៉ៃល្អជាងគេណាៗទាំងអស់ និងស័ក្តិសមទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត។

ការទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះបានកើតមានឡើងនៅពេលអ្នកលេងគុនចម្រុះរុស្ស៊ី De Ridder ប្រើពេល៣ទឹកក្នុងការប្រើជំនាញឃ្លេរបស់ខ្លួនគ្របគ្រងទាំងស្រុងលើកីឡាករ Kiamrian Abbasov។ បន្ទាប់ខំប្រឹងតស៊ូ និងការពារខ្លួនពីរទឹកដំបូងរហូតចូលទឹកទី៣ កីឡាករ Abbasov ទ្រាំលែងបាន និងបានគោះដៃសុំចាញ់តែម្តង។
ចំណែកការប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកទម្ងន់ធ្ងន់ កីឡាករអ៊ុយក្រែន Roman Kryklia ប្រើពេលមិនបានយូរទេក្នុងការផ្តួលដៃគូឲ្យសន្លប់។ រូបគេបានប្រើរន្ទះជើងឯក និងកណ្តាប់ដៃឆ្វេងស្តាំផ្ទួនៗបណ្តាលឲ្យ Murat Aygum ដួលលើកទី១ និងលើកទី២ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី១តែម្តង។
នេះជាលើកទី១ដែល ONE ចំណាយអស់ត្រឹមតែ១០ម៉ឺនដុល្លារក្នុងការផ្តល់រង្វាន់ដល់កីឡាករត្រឹមតែពីរនាក់ ពីព្រោះកន្លងមកចំណាយចន្លោះពី១៥ម៉ឺនដុល្លារទៅ២០ម៉ឺនដុល្លារក្នុងមួយព្រឹត្តិការណ៍ បន្ទាប់ពីប្រាក់រង្វាន់លើកទឹកចិត្តបានប្រកាសជាផ្លូវកាលកាលពីដើមខែមករា ឆ្នាំ២០២២នេះ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


