កីឡា
នេះច្បាប់ប្រកួតកូនកាត់ពិសេសរវាង មនុស្សដែក Rodtang ប៉ះខ្លាចាស់ Johnson
ជើងឯកគុនចម្រុះពិភពលោករបស់អាមេរិក Demetrious Johnson ត្រូវប្រឈមមុខនឹងជើងខ្លាំងមនុស្សដែកជើងឯកមួយថៃពិភពលោក Rodtang Jitmuangnon នាថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ប្រកួត ONE X ដែលជាខួប១០ឆ្នាំនៃការបង្កើតស្ថាប័ន ONE។
សម្រាប់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិវិញ Johnson ល្បីទូទាំងពិភពលោកច្រើនឆ្នាំមកហើយនៅពេលរូបគេជាជើងឯកពិភពលោកនៅស្ថាប័ន UFC ខណៈកីឡាករថៃទើបតែលេចធ្លោខ្លាំងនៅពេលក្លាយជាជើងឯកពិភពលោកនៅស្ថាប័ន ONE Championship នៅឆ្នាំ២០១៩។
ជំនួបជើងខ្លាំងខុសជំនាញគ្នាទាំងពីរត្រូវបានប្រសិទ្ធនាមថា«ការប្រកួតកូនកាន់» ពីព្រោះកីឡាករអាមេរិកមានជំនាញគុនចម្រុះ (MMA) ខណៈ Rodtang មានជំនាញមួយថៃ ប៉ុន្តែអ្នកទាំងពីរជាជើងឯកពិភពលោកដូចគ្នា។
ការប្រកួតកូនកាត់ពិសេសសម្រាប់អ្នកទាំងពីរនេះគឺត្រូវប្រើពេល៤ទឹកដែលលាយចម្រុះគ្នារវាងជំនាញគុនចម្រុះ និងមួយថៃ។ ការប្រកួតនៅទឹកទី១ និងទី៣ គឺជំនាញមួយថៃ ខណៈទឹកទី២ និងទី៤ប្រកួតជំនាញគុនចម្រុះ។
វានឹងក្លាយជាការសាកល្បងសមត្ថភាពដ៏តឹងតែងសម្រាប់ជើងឯកពិភពលោកទាំងពីរ ដោយសារពួកគេសុទ្ធតែមានឆន្ទៈផ្លាស់ប្តូរជំនាញដូចគ្នា បន្ទាប់ពួកគេទទួលបានជោគជ័យលើអាជីពរៀងៗខ្លួន។
ជើងខ្លាំងរហស្សនាម«មនុស្សដែក» Rodtang ដែលមានប្រវត្តិប្រកួតមួយថៃឈ្នះ២៦៧ដងចង់ចូលប្រឡូកក្នុងអាជីពប្រដាល់គុនចម្រុះ និងកំណត់គោលដៅក្លាយជាជើងឯកគុនចម្រុះពិភពលោក។ ជាមួយគ្នានេះ វីរបុរសអាមេរិក Johnson ហាក់ដូចឆ្អែតឆ្អន់នឹងអាជីពគុនចម្រុះរបស់ខ្លួនហើយ បន្ទាប់ពីចូលប្រឡូកតាំងពីឆ្នាំ២០០៧ ហើយក៏ឈ្នះជើងឯកពិភពលោកជាច្រើនឆ្នាំដែរ។

បើនិយាយពីសមត្ថភាពវិញ អ្នកគាំទ្រដឹងច្បាស់ហើយថា ខ្លាចាស់អាមេរិកពូកែក្បាច់ក្រោមណាស់។ រូបគេរាល់ពេលអោបរឹតនៅលើក្តារសង្វៀនគឺមានចលនាលឿនរមូលស្ទើរដូចពស់ទៅហើយ។ ចំណែកជើងខ្លាំងថៃត្រូវបានគេស្គាល់ច្បាស់គឺមុខរឹងដូចថ្ម កណ្តាប់ដៃវ៉ៃសន្ធាប់ដូចម៉ាស៊ីន និងទឹកចិត្តក្លាហានមុះមុតខ្លាំងណាស់។
ជារួម Rodtang និង Johnson មានឱកាសយកឈ្នះរៀងៗខ្លួននៅពេលចូលទឹកជំនាញរបស់ខ្លួន ដូច្នេះជំនួបនេះមិនមែនជាការឡើងសម្តែងនោះទេ ហើយនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រទូទាំងពិភពលោក៕
ការប្រកួត៤ទឹក
• ទឹកទី១៖ ប្រកួតមួយថៃ
• ទឹកទី២៖ ប្រកួតគុនចម្រុះ
• ទឹកទី៣៖ ប្រកួតមួយថៃ
• ទឹកទី៤៖ ប្រកួតគុនចម្រុះ៕


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?