ព័ត៌មានជាតិ
ពលករម្នាក់ លួចរត់ចេញពីមណ្ឌលចត្តាឡីស័កសមត្ថកិច្ចកំពុងស្វែងរក
បន្ទាយមានជ័យ ៖ ពលករម្នាក់លួចរត់ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរីកាលពីព្រលប់ថ្ងៃ ២២ ខែមករា ឆ្នាំ២០២១ ទើបវិលមកពីស្រុកថៃសមត្ថកិច្ចកំពុងស្វែងរក។
លោករ័ត្ន ដាស៊ីណង់ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពលករដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរីនោះមាន ឈ្មោះ ខា រិន អាយុ ២៣ឆ្នាំ លេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី បន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១នេះថា ពលកររូបនោះ បានត្រឡប់មកពីប្រទេសថៃមកដល់ប្រទេសកម្ពុជាហើយអាជ្ញាធរខេត្តបានបញ្ជូនឲ្យចូលមកក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរីបានចំនួនជា១យប់មកហើយដោយពុំមានសញ្ញាបង្ហាញថា ជាប់ពាក់ព័ន្ធនិងជំងឺកូវីដ១៩នោះទេ។
លោកលី សារី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ស្រាប់តែចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះពលករឈ្មោះ ខា រិន បានរត់គេច ដោយមិនបានធ្វើចត្តាឡីស័កបន្តទៀតឡើយ មូលហេតុខ្លាចម្ចាស់បំណុលមកទារ រឿងបំណុល ដែលជំពាក់គេ ហើយមិនអាចមានលទ្ធភាពសងម្ចាស់បំណុលវិញ។ លោកលី សារី បញ្ជាក់ឲ្យដឹងបន្តទៀតមកទល់ពេលនេះ ក្រុមអាជ្ញាធរ និងសមត្ថកិច្ចកំពុងស្វែងរកតែមិនទាន់រកបុរសម្នាក់ឃើញនៅឡើយទេ អាជ្ញាធរបានទៅដល់ផ្ទះរបស់គេហើយ តែមិនឃើញនណាម្នាក់នោះទេ ហើយឥលូវនេះអាជ្ញាធរកំពុងស្វែងរកគាត់នៅតាមផ្ទះសាច់ញាតិរបស់គេ។
លោកលី សារី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អាជ្ញាធរខេត្តមិនទាន់បានធ្វើតេស្តរកមេរោគកូវីដ១៩លើកទី២ និង៣ នៅឡើយ ដោយមិនដឹងថា គាត់មានវិជ្ជាមានមេរោគកូវីដ១៩ បន្ទាប់ពីបានធ្វើតេស្តលើកទី១ អវិជ្ជាមានរួចមក។
លោកថា នៅពេលដែលរកឃើញបុរសដែលរត់ចេញពីមណ្ឌលចត្តាឡីស័កពេលណាមួយនោះអាជ្ញាធរខេត្ត នឹងមិនដាក់ពិន័យណាមួយអំពីការល្មើសទៅនិងវិធានចត្តាឡីស័កនោះឡើយ គាត់ជាជនរងគ្រោះដែលមានបន្ទុកលំបាកជំពាក់លុយគេពេលនេះ បើយើងព្រមានដាក់ពិន័យទៀត មិនសមនោះទេ ហើយអាជ្ញាធរខេត្ត ក៏ពុំទាន់អនុវត្តគោលការតឹងរ៉ឹងផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


