ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះខួប ១ ឆ្នាំការធ្វើឃាតលោក Abe ខណៈសវនាការកាត់ទោសជនសង្ស័យមិនទាន់បើកនៅឡើយទេ
ថ្ងៃសៅរ៍ ទី៨ ខែកក្កដានេះ គឺជាខួប ១ ឆ្នាំហើយ ចាប់តាំងពីលោក Shinzo Abe ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន ត្រូវបានធ្វើឃាត ខណៈសំណុំរឿងក្ដីកាត់ទោសជនសង្ស័យក៏នៅមិនទាន់ត្រូវបានបើកសវនាការនៅឡើយផងដែរ ។

លោក Abe ត្រូវបានជនសង្ស័យឈ្មោះ Yamagami Tetsuya បាញ់សម្លាប់ទាំងថ្ងៃ ខណៈកំពុងធ្វើយុទ្ធនាការនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ខណៈការស្លាប់របស់លោកបានធ្វើឲ្យមានភាពតក់ស្លុតយ៉ាងខ្លាំងពេញប្រទេស ។
មិនបានប៉ុន្មានផង ជនសង្ស័យឈ្មោះ Yamagami ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីមានការចោទប្រកាន់ថាបានបើកការបាញ់ប្រហារលើលោក Abe កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ខណៈជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត រួមជាមួយការចោទប្រកាន់ផ្សេងទៀតកាលពីខែមករាឆ្នាំនេះ ប៉ុន្តែទោះជាយ៉ាងណា សំណុំរឿងប្រឆាំងនឹង Yamagami នៅមិនទាន់ត្រូវបានបើកសវនាការនៅឡើយទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ Yamagami បានប្រាប់អាជ្ញាធរថា គាត់បានប្រព្រឹត្តទង្វើរបែបនេះ ដោយសារតែលោក Abe មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមសាសនា ហើយម្តាយរបស់គាត់បានបរិច្ចាកប្រាក់យ៉ាងច្រើនដល់ក្រុមនេះ ជាហេតុធ្វើឲ្យគ្រួសាររបស់គាត់ជួបវិបត្តិហិរញ្ញវត្ថុ ។
ស្របពេលជាមួយគ្នានេះ មេធាវីរបស់ Yamagami ក៏បាននិយាយផងដែរថា សវនាការលើកដំបូងនៃការកាត់ក្តីរបស់ជនសងស្ស័យរូបនេះរំពឹងនឹងត្រូវធ្វើឡើយនៅឆ្នាំក្រោយឯណោះ ។

គួរបញ្ជាក់ថា ចាប់តាំងពីការបាញ់ប្រហារសម្លាប់លោក Shinzo Abe មក ប៉ូលិសជប៉ុនបាននឹងកំពុងរឹតបន្តឹងវិធានការសន្តិសុខខ្លាំងមែនសម្រាប់ការពារមន្ត្រីជាន់ខ្ពស់ ខណៈកាលពីខែមេសា ក៏មានហេតុការណ៍បំផ្ទុះគ្រាប់បែកប៉ុនប៉ងធ្វើឃាតលើលោកនាយករដ្ឋមន្ត្រី Fumio Kishida ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


