ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ សមាជិកគណៈរដ្ឋមន្ត្រីថ្មី គឺមានសញ្ញាបត្របណ្ឌិតជិតពាក់កណ្ដាល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សមាជិកគណៈរដ្ឋមន្ត្រីនៅក្នុងអាណត្តិទី ៧ ដែលនឹងត្រូវតែងតាំងនាពេលឆាប់ៗនេះ គឺមានសញ្ញាបត្របណ្ឌិតជិតពាក់កណ្ដាល។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិកគណៈរដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវតែងតាំងក្នុងអាណត្តិទី ៧ នេះ គឺមានបណ្ឌិតជិតពាក់កណ្ដាល។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយបណ្ដុះបណ្ដាលកូនៗរបស់សម្ដេច។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយសូមបញ្ជាក់ថា បណ្ឌិតជិតពាក់កណ្ដាល ដែលនៅក្នុងរដ្ឋាភិបាលថ្មីនេះ ហើយអរគុណណាស់ចំពោះឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដែលបានជួយបណ្ដុះបណ្ដាលកូនខ្ញុំទាំង ៣នាក់ ព្រោះខ្ញុំផ្ញើឲ្យបណ្ដុះបណ្ដាល»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


